ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តបាត់ដំបង ថាយឺតយ៉ាវក្នុងការជួយសង្រ្គោះមនុស្ស កៀបជាប់ចន្លោះភ្នំហុង

49

ខណៈពេលដែលមានបុរសម្នាក់ដែលបានធ្លាក់កៀបជាប់ចន្លោះភ្នំហុង៤ថ្ងៃមកនោះ ក្រុមប្រជាពលរដ្ឋ ក៏ដូចមជ្ឈដ្ឋាននានា បាននិយាយរិះគន់ទៅអាជ្ញាធរខេត្តបាត់ដំបងថា ខ្វះសមត្ថភាពក្នុងការជួយសង្រ្គោះមនុស្សម្នាក់នោះ ដែលរហូតមកដល់ពេលនៅតែជួយមិនទាន់បាននៅឡើយ។ ប្រជាពលរដ្ឋ បាននិយាយបន្តថា តើសង្ឃឹមអ្វី បើសមត្ថកិច្ចជាច្រើននាក់ទៅដល់កន្លែងកើតហេតុហើយ ហើយជួយមនុស្សមិនបាននោះ ដែលធ្វើឲ្យមនុស្សម្នាក់នោះ អាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះមានរយៈពេល៤ថ្ងៃមកហើយ ដាច់បាយដាច់ទឹក។

ករណីនេះ ក្រោយការសង្គ្រោះអស់រយៈពេលជាច្រើនម៉ោងរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះដែលកៀបជាប់ត្រង់ចន្លោះថ្មភ្នំហុង ស្រុកភ្នំព្រឺក ពេលនេះធានាសុវត្ថិភាពបាន៧០%ហើយ។

លោក សារ៉េត ពិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹកបានប្រាប់អោយដឹងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះថា ការព្យាយាមជួយសង្គ្រោះដល់ជនរងគ្រោះដែលធ្លាក់កៀបជាប់នៅចន្លោះថ្មភ្នំមកដល់រសៀលថ្ងៃទី៧ សីហានេះបានធានាសុវត្ថិភាពលែងប្រឈមនឹងការប៉ះពាល់ដល់អាយុជីវិតហើយ ដោយក្រុមការងារបានប្រើប្រាស់មធ្យោបាយថ្ពក់ខ្សែពួរួចទាញរម្កិលម្តងបន្តិចៗរហូតរបូតផុតក្បាលនិងស្មាហើយ ដោយម៉ោងនេះនៅកៀបជាប់តែត្រកៀកប៉ុណ្ណោះ ទោះបីជាយ៉ាងណាការប្រឹងប្រែងរបស់កម្លាំងគណះបញ្ជាការរួមទាំងក្រុមគ្រូពេទ្យផងដែរ ជនរងគ្រោះអាចនឹងសង្គ្រោះបានក្នុងរយះខ្លីខាងមុខ។

ពេលរថយន្តដែលបំពាក់ឧបករណ៍សង្គ្រោះរបស់មន្ទីរពេទ្យខេត្តក៏កំពុងត្រៀមរួចហើយដែរនៅនឹងកន្លែង។

ជនរងគ្រោះមានឈ្មោះស៊ុម បូរា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ជនរងគ្រោះខាងលើបានរអិលជើងធ្លាក់ចូលក្នុងចន្លោះជ្រលងភ្នំកៀបជាប់ខ្លួន ខណះដើរឡើងភ្នំហុងឋិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង