ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញពន្លឿនដោះស្រា​យ​ជាមួយ​ប្រជា​ជ​នរស់នៅជា​ប់​មាត់ប្រ​ឡាយបឹងត្របែក

52

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបើក កិច្ចប្រជុំត្រួតពិនិត្យ​ និង ពន្លឿនក្នុងការសម្របសម្រួល ជាមួ​យបងប្អួនប្រជាជន ដែលមានលំនៅដ្ឋានរស់នៅស្រប​ជា​ប់ប្រ​ឡាយទឹកស្អុយបឹងត្របែក ស្ថិតនៅសង្កាត់ផ្សារដើមថ្កូ​វ ខណ្ឌចំការមន រាជធានីភ្នពេញ ដើម្បីអោយគ្រឿងចក្របន្តការងារបុកស៊ីផាយក្នុ​ងការស្ថាបនាជញ្ជាំងបេតុងសង​ខាង​ប្រឡាយ អោយបានឆាប់បញ្ចប់គម្រោងដែលបានគ្រោងទុក។
លោកថេង សុថុល អោយដឹងទៀតថា ដើម្បីកុំរាំងស្ទះការងារដើម្បីដាក់គ្រឿងចក្របន្ត​កា​របុ​កស៊ីផាយនោះ ក្នុងការស្ថាបនាជញ្ជាំងបេតុងនៅសងខាងប្រឡាយទឹកស្អុយបឹងត្របែកនោះ ដោយជំរុញដល់លោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្រ្តីជំនាញអោយបន្តខិតខំធ្វើការដោះស្រាយ ផលប៉ះពាល់ជាមួយបងប្អូនប្រជាជន ដែលមានផ្ទះរស់នៅស្របមាត់ប្រឡាយនៅពេលគ្រឿងចក្រចូល ទៅបុកស៊ីផាយ៕

អត្ថបទដែលជាប់ទាក់ទង