ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តូបក្នុងផ្សារសាមគ្គីត្រពាំងរពៅ ប្រមាណជាង២០០តូប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង

43

ខេត្តកំពត៖ ផ្សារសាមគ្គីត្រពាំងរពៅស្រុកទឹកឈូខេត្តកំពត អគ្គិភយ័បានឆេះបំផ្លាញទាំងស្រុងហើយ។
 ករណីអគ្គិភយ័ឆេះផ្សារសាមគ្គីត្រពាំងរពៅ ឃុំព្រែកត្នោតស្រុកទឹកឈូខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត អោយដឹងថា គិតត្រឹមម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានគ្រប់គ្រងអគ្គិភ័យ ដែលឆេះផ្សារសាមគ្គីត្រពាំងរពៅនេះ មិនឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ ប៉ុន្តែចំពោះផ្សារសាមគ្គីត្រពាំងរពៅទាំងមូល ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងហើយ។
លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងបន្តពន្លត់អគ្គិភ័យដ៏អាក្រក់នេះ  ហើយប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកំពតផង និងពីរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុផង។
តាមសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា តូបក្នុងផ្សារសាមគ្គីត្រពាំងរពៅ មានប្រមាណជាង២០០តូប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុងហើយ នៅយប់ថ្ងៃទី០៧ ខែសីហានេះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ ចំពោះមូលហេតុនៃការឆេះ និងទំហំខូចខាតមិនទាន់ដឹងនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង