ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀន ឃាត់មនុស្ស៦នាក់,រត់រួចម្នាក់

44

កណ្ដាល៖កាលពីព្រលប់ថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៩នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការបានអោយដឹងទៀតថាជនសង្ស័យចំនួន០៧នាក់៖(ឃាតខ្លួន ០៦នាក់ គេចខ្លួន០១នាក់)
១/ ឈ្មោះ មុឹង សុខារ៉ូ ហៅអាខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
មានមុខរបរមិពិតប្រាកដ(ឃាត់ខ្លួន)
២/ឈ្មោះ ឌៀន វណ្ណះ (អាណាក់)ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
៣/ឈ្មោះ សម្បត្តិ សូរិយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស(ឃាត់ខ្លួន)
៤/ឈ្មោះ អវតា ជីនាក់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
៥/ឈ្មោះខែម វាសនា ហៅស្នា ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ
មុខរបរកសិករ(ឃាត់ខ្លួន)
៦/ឈ្មោះ និត សីហា ហៅលៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ
មុខរបរនេសាទត្រី(ឃាត់ខ្លួន)និងទី
៧/ឈ្មោះប្រាក់ វន្ថា ហៅជ្រូកភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ
មុខរបរមិនពិតប្រាកដ(គេចខ្លួន)
ជនសង្ស័យចំនួន០៧នាក់ខាងលើមានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ។ចំពោះវត្ថុតាងចាប់យករួមមានៈ
១/.ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន១៨កញ្ចប់។
២/.កាំភ្លេឺងកែឆ្នៃប្រើខ្យល់បាញ់គ្រាប់កង់ចំនួន០២ដើម។
៣/.គ្រាប់កង់(ដែក)ចំនួន៨០គ្រាប់
៤/.សម្ភារះប្រើប្រាស់និងវិចខ្ចប់មួយចំនួនទៀត។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបាននិយាយរៀបរាប់អោយដឹងថានៅថ្ងៃខែឆ្នាំកើតហេតុខាងលើដោយទទួលពត៍មានពីប្រជាជនដ៏ល្អគាត់បានរាយការណ៍មកថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចមាត់ខ្ពបភូមិដីឥដ្ឋកោះផុស កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកំលាំងជំនាញស្រុកកៀនស្វាយ និងកំលាំងប្រការពារឃុំបានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ខាងលើរួមនិងវត្ថុតាង។ចំនែកជនសង្ស័យម្នាក់ទៀតឈ្មោះប្រាក់ វន្ថា ហៅអាជ្រូក បានរត់គេចខ្លួន រួចកំលាំងប៉ុស្តិ៍កំលាំងជំនាញសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាឃុំមេភូមិបានបន្តទៅឆែកឆេរបន្ទប់ដេកផ្ទះរបស់ជនសង្ស័យឈ្មោះ ឌៀន វណ្ណះ ហៅណាក់ រកឃើញសម្ភារៈវេចខ្ចប់មួយចំនួន។
ក្រោយមកជនសង្ស័យត្រូវបានយកមកសួរនាំនៅប៉ុស្តិ៍។ហើយនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថាខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះស៊ុម ធារាជ្យ ភេទប្រុសអាយុប្រហែល២៥ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាលជាច្រើនដងមកហើយទិញម្តងៗចំនួន០១កញ្ចប់ធំ(០១ជី)តំលៃ៣៥០០០០រៀល(សាមសិបប្រាំមុឺនរៀល)ជួនកាលកន្លះជីតំលៃ១៨០០០០រៀល(ដប់ប្រាំបីមុឺនរៀល)ហើយជួនកាលទៅទិញដោយផ្ទាល់ពីឈ្មោះស៊ុម ធារាជ្យជួនកាលមានឈ្មោះសេង ភក្តី ភេទប្រុសអាយុប្រហែល១៦ឆ្នាំមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល(ជាបក្សពួកឈ្មោះស៊ុម ធារាជ្យ)ជិះម៉ូតូយកមកលក់អោយដោយផ្ទាល់ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗលក់បន្តក្នុងមួយកញ្ចប់តូចតំលៃ៣០០០០រៀល(បីមុឺនរៀល)។ជនសង្ស័យបានបន្តទៀតថានៅលើចុងក្រោយនៅថ្ងៃមិនចាំខែសីហាឆ្នាំ២០១៩ មិនចាំម៉ោងខ្លួនបានទិញថ្នាំញៀនពីឈ្មោះស៊ុម ធារាជ្យ ចំនួន០១កញ្ចប់ធំ(មួយជី)ក្នុងតំលៃ៣៥០០០០រៀល(សាមសិបប្រាំមុឺនរៀល)យកមកវេចខ្ចប់ជាកញ្ចប់តូចៗដើម្បីលក់បន្តពេលកំពង់វេខ្ចប់ក៍សម្ថកិច្ចទៅដល់បានឃាត់ពួកខ្លួនតែម្តង។
ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ចូនខ្លួនជនសង្សយ័ រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តរចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង