ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Microsoft បានបង្ហាញពីចំណុចខ្សោយទាក់ទងនឹងការវាយប្រហារតាមរយៈស៊ីភីយូ(CPU) នៅលើប្រព័ន្ធប្រតិបត្តិការវីនដូ (Windows OS)

30

ថ្មីៗនេះក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធី Windows ដើម្បីការពារពីការវាយប្រហារ តាមរយៈ CPU SWAPGS Attack។ ចំណុចខ្សោយផ្នែកសុវត្ថិភាពមួយនេះ អាចប៉ះពាល់ទៅលើកុំព្យូទ័រដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការវីនដូ ៦៤ប៊ីត (Windows 64-bit) ដែលដំណើរការដោយប្រភេទស៊ីភីយូ(CPU) អ៊ីនថែល(Intel) និងអេអ៊ែមឌី(AMD) គឺអាចឱ្យអ្នកវាយប្រហារ (Attacker) ចូលទៅទាញយក ពាក្យសម្ងាត់ (Password) ការសន្ទនាឯកជន(Private Conversation) និងព័ត៌មានផ្សេងៗទៀតនៅក្នុងប្រព័ន្ធប្រតិបត្តិការឃើណែលរបស់វីនដូ (Operating System Kernel)។

ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពដើម្បីការពារពីការវាយប្រហារនេះ កាលពីថ្ងៃទី៩ ខែកក្កដា ប៉ុន្តែពុំបានធ្វើការផ្សព្វផ្សាយរហូតដល់ ថ្ងៃទី៦ ខែសីហាដើម្បីទុកឱកាសឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព និងដើម្បីជៀសវាងអ្នកវាយប្រហារខ្លះដឹងពីចំណុចខ្សោយនេះ។ ដូច្នេះសូមលោកអ្នកធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការវីនដូជាបន្ទាន់ ដើម្បកាត់បន្ថយនិងប្រឆាំងទៅនឹងការវាយប្រហារប្រភេទ CPU SWAPGS Attack៕

អត្ថបទដែលជាប់ទាក់ទង