ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងរឿងជំពាក់ប្រាក់មិនព្រមសង​ ប្រើកាំបិតស្ទាក់កាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់

36

បាត់ដំបង៖
ជនដៃដល់ខឹងរឿងជំពាក់ប្រាក់មិនព្រមសង​ ប្រើកាំបិតស្ទាក់កាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានស្រាវជ្រាវឃាត់ខ្លួន។

នៅថ្ងៃទី៥ខែ​សីហា​ឆ្នាំ​២០១៩ម៉ោង​១៧​និង​៣០នាទីនៅចំណុចប្រឡាយ៧០ ក្នុងភូមិកៀនកែស០១ ឃុំគោកឃ្ម៉ំ ស្រុកថ្មគោល ខេត្តបាត់ដំបង​ មានករណីឃាត​កម្មគិតទុកជាមុន(មានអាវុធ)មួយកើតឡើងបង្កដោយជន​សង្ស័យ០១ក្រុមបាន​ប្រើប្រាស់កាំបិតជាមធ្យោបាយស្ទាក់កាប់ទៅលេីជនរងគ្រោះឈ្មោះ​ រ៉ង រក្សាភេទប្រុស អាយុ​២១ឆ្នាំរស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបា​ត់​ដំបង​ជាច្រើនកាំបិតបណ្តាលអោយរងរបួសជាច្រើនកន្លែង​ ដែលស្ថានភាព​នៃអំពើកាប់ប្រហារនេះ​ពិតជាមានចេតនាសម្លាប់ជនរងគ្រោះនាេពលនោះតែម្តង។

ក្នុងពេលកំពុងធ្វើសកម្មភាពដោយសារមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះជនរងគ្រោះបានព្យាយាមរត់​គេចសំដៅរកប្រជាពលរដ្ឋឲ្យជួយ​ ជាហេតុធ្វើឲ្យក្រុមជនល្មើសដកខ្លួនគេចចេញពីទីកន្លែងកើតហេតុ​ ។

ក្រោយពេលកើតហេតុបន្តិចជនរងគ្រោះត្រូវបាន​នគរ​បាលនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ហើយផ្តើមចេញពីករ​ណីនេះ​ និងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នង​ការដ្ឋានន​គរបាលខេត្តបាត់ដំបង​ ក៏ដូចលោកឧត្តម​សេ​នីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រងទទួលផែនការងារព្រហ្មទណ្ឌលោកវរសេនីយ៍ឯក​ ផង់​ សុភាព​ អធិការនគរបាលស្រកថ្ម​គោល​ ​បានដឹកនាំកម្លាំងនគរបាលជំនាញក្នុងអង្គ​ភាពធ្វើការស្រាវជ្រាវលើករណីនះ​ លុះដល់ថ្ងៃទី០៨​ខែ​សីហាឆ្នាំ២០១៩កម្លាំងផ្នែកជំនាញហការ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលគោកឃ្មុំ​ ប៉ុស្តិនគរបាលរដ្ឋបាលតាម៉ឺន​ ប៉ុស្តិគរបាលរដ្ឋបាលតាពូងស្រាវជ្រាវឃាត់ខ្លួនជនស​ង្ស័​យ​ចំនួន០២នាក់៖
០១-ឈ្មោះ​ លិន​ លីនជី​ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិប៉ោយសំរោង​ ឃុំតាពូង​ ស្រុកថ្មគោល​ខេត្តបាត់ដំបង​ ជា​ (ជនដៃដល់)
០២-ឈ្មោះ​ ចន​ សុភេន​ ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅ​ភូមិប៉ោយសំរោង​ ឃុំតាពូង ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ (ជនដៃដល់)

នៅចំពោះមុខការសាកសួរស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលជនដៃដល់ទាំងពីនាក់បានឆ្លើយសារភាពថា​ ពួគេមានបក្សពួកមួយចំនួនទៀត បានធ្វើសកម្ម​ភាព(​ស្ទាក់កាប់)ទៅលើជនរងគ្រោះឈ្មោះ​ រ៉ង​ រក្សា​ ភេទប្រុស​ អាយុ​២១ឆ្នាំកាលពីថ្ងៃទី០៥​ ខែ​ សីហា​ ឆ្នាំ​២០១​៩​ នៅចំ​ណុច​ទីតាំងខាងលើប្រាកដមែន​ ហើយ​មូលហេតុ​ដែល​ពួកខ្លួន​(ស្ទាក់កាប់)ទៅលើជនរងគ្រោះដោយសារតែជន​រង​គ្រោះជំពាក់ប្រាក់ពួកខ្លួនមិនព្រមសង។

បច្ចុប្បន្ន​ជនសង័្សយទាំងពីរនគរបាលស្រុកថ្មគោលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាលយជំនាញចាត់ការ​បន្តតាមផ្លូវច្បាប់​ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចនគរ​បាលបន្តធ្វើការស្រាវជ្រាវតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង