ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្យល់កន្រ្តាក់រលំដើមឈើមួយដើមសង្កត់រឺម៉កម៉ូតូកង់បីរបួសបុរស់ម្នាក់

102

ភ្នំពេញៈបុរស់ម្នាក់បានរងរួសជាទម្ងន់និងរឺម៉កម៉ូតូកង់បីមួយគ្រឿង​ដែលចតនៅពីក្រោមដើមឈើបានរងការខូចខាតខ្ទេចផងដែរ​ខណៈពេលបាក់មែកឈើដ៏ធំធ្លាក់​ ចំម៉ូតូកង់បីមួយគ្រឿងខណៈភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់កន្រ្តាក់យ៉ាងខ្លាំង។
កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះនៅតាមបណ្តោយមហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។
សមត្ថកិច្ចអាជ្ញាធរសង្កាត់បឹងកេងកងទី២ និងអាជ្ញាធរខណ្ឌចំការមនបានឱ្យដឹងថា៖ ដើមត្រសេកបាក់មែកឈើធ្លាក់ចំម៉ូតូកង់បីមួយគ្រឿង បណ្ដោយឱ្យបុរសម្នាក់រងរបួសចំក្បាល់ដោយរបួសធ្ងន់ ត្រូវបានរថយន្តសង្ក្រោះបន្ទាប់ដឹកយកទៅសង្ក្រោះផងដែរ។
ក្រោយកើតហេតុ ខាងលើនេះក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមនបានចុះដល់ ចំណុចកើតហេតុហើយដើមឈើ ត្រូវបានអាជ្ញាធរធ្វើការកាត់យកចេញ ដើម្បីកុំអោយស្ទះចរាចរណ៍ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង