ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តី​​ចិត្ត​​តិ​រច្ឆាន បាន​វាយ​ដោ​យ​ពូ​​ថៅ​​ និងយកកាំបិ​​ត​អារ​កប្រព​ន្ធ ស្លាប់នៅលើផ្ទះ​បាយ​

68

តាកែវ៖ មានករណីឃាតកម្មដ៏ព្រៃផ្សៃ ពេលប្រពន្ធកំពុងចៀននំនៅចង្ក្រា​ន​បាយ ប្តី​ចិត្ត​តិរច្ឆាន បាន​វាយ​ដោ​យពូ​ថៅ​ និងយកកាំបិ​តអារកប្រព​ន្ធស្លាប់ យ៉ាង​អាណោច​អាធ័មបំផុត។

នគរបាលស្រុកអង្គរបុរី បានឲ្យដឹងថា ករណី​នេះកើ​តឡើ​ងនៅវេលា​ម៉ោង​៩ និង២០នាទីព្រឹក​​ ​ថ្ងៃទី១០ ខែសីហា​​​ ​ ឆ្នាំ២០១៩ ស្ថិតនៅក្នុ​ង​ភូមិកំ​ពុង​ពោធិ៍ ​ឃុព្រែកផ្ទោ​ល​ ស្រុកអ​ង្គរ​បុរី​ ខេ​ត្តតាកែវ ​។

ជន​ល្មើស​ជាប្តី​មានឈ្មោះ បាល់ ភឿនអាយុ ៤៨ ឆ្នាំ រីឯជនរងគ្រោះជា​ប្រព​ន្ធឈ្មោះ មុត ឃាង អាយុ ៥២ ឆ្នាំ បច្ចុប្បន្នកម្លាំងអ​ធិ​ការដ្ឋា​នន​គរបា​លស្រុ​កអ​ង្គរបុរី​ បានចាប់ខ្លួនជនល្មើសបានភ្លាមៗ ហើយបាននិងកំពុង​សួរ​ចម្លើ​យជន​ល្មើស ​ពីដើម​ហេតុ​ នៃកា​រប្រព្រឹ​ត្តិឃាតកម្ម សម្លាប់ប្រពន្ធយ៉ាងសាហាវបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង