ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារ ៥ នាក់រួមទាំងទារកផង ត្រូវបានសម្លាប់ នៅក្នុងអគ្គីភ័យ កន្លែងមើលថែក្មេង

80


វិបសាយព័ត៌មានក្នុងស្រុក GoErie.com បាននិយាយថា ភ្លើងបានឆាបឆេះអាគារនៅកន្លែងមើលថែទាំក្មេងៗ។ វាបានចាប់ផ្តើមនៅមុនម៉ោង ១ និង ១២ នាទីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែអាជ្ញាធរបានចេញមកនូវព័ត៌មានដ៏សាហាវនេះ តែនៅពេលរសៀល ដោយនិយាយថា ការឆាបឆេះនេះ បានសម្លាប់ជីវិតកុមារ ៥ នាក់និងស្ត្រីម្នាក់ ដែលរស់នៅទីនោះ បានរងរបួសផងដែរ។

ក្មេងជំទង់ពីរនាក់ទៀត ដែលមានអាយុ ១២ និង ១៧ ឆ្នាំបានរត់គេច ពីអគ្គិភ័យដោយរាយការណ៍ថា បានឡើងលើដំបូលអគារដែលកំពុងឆេះ ហើយបន្ទាប់មកលោតពីលើ។ អ្នកជិតខាងម្នាក់ ត្រូវបានគេនិយាយថា បានរងរបួសផងដែរ។

ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យក្នុងស្រុកលោក Guy Santone បាននិយាយថា ក្រុមពន្លត់អគ្គីភ័យ បានស្ថិតនៅកន្លែងកើតហេតុមិនដល់ ៥ នាទីផង បន្ទាប់ពីអគារនោះ បានឆេះ ប៉ុន្តែអណ្តាតភ្លើងបានឡោមព័ទ្ធ អគារអស់ហើយ។

យោងតាមប៉ូលីសបានអោយដឹងថា មិនមានឈ្មោះជនរងគ្រោះណា ត្រូវបានប្រាប់ឲ្យនៅឡើយទេ ហើយក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើការ ដើម្បីកំណត់ថាតើពួកគេកំពុងស្នាក់នៅ ក្នុងការមើលថែពេលថ្ងៃ ឬយ៉ាងណា៕

អត្ថបទដែលជាប់ទាក់ទង