ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនប់ប្រទាក់ក្រឡា ដែលបាក់ ដោយអំណាច មកទល់ព្រឹកថ្ងៃទី១២សីហា នេះ ទំនប់ត្រូវបិទភ្ជិតវិញហើយ

74

កំពត៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ សីហានេះ បានផ្សាយថា វិវឌ្ឍនភាពនៃការងារអន្តរាគមន៍ ទប់ទឹកកូនសត្វ ឬប្រទាក់ក្រឡា គិតមកទល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទំនប់នឹងត្រូវបិទភ្ជិត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ 

វិវឌ្ឍនភាពគិតដល់ម៉ោង ៨:៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើការងារអន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ទំនប់ត្រូវបានបិទផ្ជិតទាំងស្រុង នៅវេលាម៉ោង ៨:២០នាទីព្រឹកនេះ ដោយប្រើរយៈពេលអស់ប្រមាណ ២០ម៉ោង។ នៅសល់ការងារបន្តគឺពង្រឹងកន្លែងដាច់ឲ្យបានរឹងមាំបន្ថែមតែប៉ុណ្ណោះ។ ក្នុងការងារនេះក្រសួងបានប្រើប្រាស់នូវ៖
-គ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿងរួមមាន អុិចស្កាវាទ័រដៃវែងដៃខ្លី ចំនួន ០៦គ្រឿង, រថយន្តបែនចំនួន ០៦គ្រឿង, ប៊ុលដូហ្ស័រចំនួន ០១គ្រឿង និងសាហ្ស័រចំនួន ០១គ្រឿង។
-សម្ភារៈជំនួយមាន កញ្ច្រែងថ្មចំនួន ១០០ដុំ, ថ្ម-ដីប្រមាណ ៥០០ម៉ែត្រគីប។
-កម្លាំងសរុបដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តមរដ្ឋមន្រ្តីម, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញប្រចាំទិស, អគ្គនាយក, ប្រធាននាយកដ្ឋាន, ប្រធានមន្ទីរកំពត-កែប, មន្ត្រីរាជការ, អ្នកបើកបរគ្រឿងចក្រ និងកម្មករ សរុបចំនួន ១០០នាក់ផងដែរ។

សូមបញ្ជាក់ជូនថា អន្តរាគមន៍បានដំណើរការ គ្មានឈប់សម្រាកទល់ភ្លឺ តាំងពីល្ងាចម្សិលថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ ទោះបីអាកាសធាតុ និងទីតាំងស្មុគស្មាញ មិនអំណោយផលក្តី។

 លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញចុះជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជាក់ស្តែងអន្តរាគមន៍ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលម្អឡេីងវិញក្នុងឆ្នាំ២០០៨។ 

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ថៃ្ងអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោកសុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញចុះជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជាក់ស្តែងអន្តរាគមន៍ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលំអឡេីងវិញក្នុងឆ្នាំ២០០៨។ ទំនប់អាងទឹកនេះជាប្រភេទអាងដែលហៅថាអាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ(Regime torr

entiel)។ ដោយសារក្នុងរយៈពេល១០ថៃ្ងមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណរហូតទៅដល់ ១៣៩មម (សរុបភ្លៀងបន្តបន្ទាប់មានដល់៣៥០-៤០០ម៉ែត្រ) ធេី្វឲ្យមានការសុីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង ១៥ម៉ែត្រ និងតួទំនប់បង្ហៀរ ១៥ម៉ែត្រ សរុបប្រមាណ ៣០ម៉ែត្រ។ ជាប្រការលំបាកក្នុងការអន្តរាគមន៍ឲ្យបានទាន់ពេលវេលាព្រោះសំខាន់បំផុតគឺការចល័តគ្រឿងចក្រព្រោះទឹកលិចផ្លូវម្យ៉ាងនិងម្យ៉ាងទៀតសភាពការណ៍ទឹកកំពុងមានភាពបុកយ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាងណាក្រសួងបានត្រៀមគ្រប់មធ្យោបាយដេីម្បីបេីកយុទ្ធនាការជួសជុលឡេីងវិញជាបន្ទាន់នៅពេលដែលកម្លាំងទឹកធ្លាក់ខ្សោយបន្តិចដេីម្បីធានាដល់ការប្រេីប្រាស់បម្រេីដល់ការស្រោចស្រពនិងការផ្គត់ផ្គង់ទឹកស្អាត៕

អត្ថបទដែលជាប់ទាក់ទង