ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់ ចែកអំណោយសប្បុ រស់ធម៏ជូនប្រជាពលរដ្ឋរស់នៅសហគមន៍ខ្មែរឥស្លាម រស់នៅ០៩ រាជធានី-ខេត្ត គោគូរបាន ១០០ក្បាល ក្នុងខែបុណ្យហាជី្ជនៅ ខេត្ដកំពង់ធំ

50

កំពង់ធំ៖ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានដឹកនាំគណៈប្រតិភូ ប្រទេសទួរគីមក សំណេះសំណាល និង ប្រគល់ សប្បុរស់ធម៏គោគួរបានចំនួន ១០០ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ សហគមន៍ខ្មែរឥស្លាមទាំង ០៩ រាជធានី-ខេត្ត។ ពិធីនេះធ្វើឡើងនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការTurkiye Diyanet Foundation (TDV) ប្រទេសទួរគី សហការណ៍ជាមួយអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។ ដែលបានប្រព្រឹត្ដទៅកាលពី ព្រឹកថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជក់ថា៖ នៅថ្ងៃនេះផងដែរ ប្រជាពលរដ្ឋដែលរស់នៅសហគមន៍ខ្មែរឥស្លាមដែលទទួលបានគោគូរបានរួមមាន: រួមមាន: ខេត្ដកំពង់ធំ៥១ក្បាល ខេត្តកំពង់ចាម ០៨ ក្បាល ខេត្តកំពង់ឆ្នាំង០៩ ក្បាល ខេត្តត្បូងឃ្មុំ០៧ ក្បាល ខេត្តកណ្ដាល០៣ ក្បាល ខេត្តសៀមរាប០៣ ក្បាល ខេត្តព្រះវិហារ០២ ក្បាល ខេត្តក្រចេះ ០១ ក្បាល និងរាជធានីភ្នំពេញចំនួន១៦ ក្បាល។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ នៅរដូវបុណ្យហាជ្ជី តាមប្រពៃណីឥស្លាមឆ្នាំ២០១៩ នេះ អង្គការ Turkiye Diyanet Foundation (TDV) ប្រទេសទួរគី សហការណ៍ជាមួយអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានប្រគល់គោគូរបានដល់សហគមន៍ខ្មែរឥស្លាមទូទាំងប្រទេសចំនួន៣០០ ក្បាល។
លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអគុណដល់អង្គការ Turkiye Diyanet Foundation (TDV) ប្រទេសទួរគី ដែលបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីនាំយកអំណោយផ្សេងៗជូនដល់ប្រជាសហគមន៍ឥស្លាមនៃប្រទេសកម្ពុជា សកម្មភាពទាំងនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់អំពីតម្លៃនៃការចែករំលែក ក្នុងនាមភាតរភាពអ៊ីស្លាម ក៏ដូចជាក្នុងនាមមនុស្សជាតិទូទាំងពិភពលោក។
នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានផ្ដាំផ្ញើដល់យុវជនជំនាន់ក្រោយដែលត្រូវបន្តវេន សូមបន្តរក្សាសាមគ្គីភាព ភាតរភាព និងចូលរួមផ្សារភ្ជាប់ទំនាក់ទំនងរវៀងយុវជននិងយុវជន ដើម្បីបន្តកសាងសហគមន៍ក៏ដូចជាប្រទេសជាតិទាំងមូល ជាពិសេសដើម្បីរក្សាការពារសុខសន្តិភាពដែលមានស្រាប់អោយបានឋិតថេរចីរកាល៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង