ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆមាសទី១ឆ្នាំ២០១៩ ភ្ញៀវទេសចរដែលបានមកទស្សនាខេត្តមណ្ឌលគិរី ជាង១,៦សែននាក់

59

មណ្ឌលគិរី៖ ភ្ញៀវទេសចរដែលបានមកទស្សនាក្នុងខេត្តមណ្ឌលគិរី ក្នុងឆមាសទី១ ឆ្នាំ២០១៩ មានភ្ញៀវទេសចរសរុបប្រមាណជា១៦១.៨៣៥នាក់ ក្នុងនោះទេសចរជាតិ សរុបប្រមាណជា១៥៣.៨១១នាក់ ទេសចរអន្តរជាតិសរុបប្រមាណជា៨.០២៤នាក់ បើធៀបទៅនឹងឆមាសទី១ឆ្នាំ២០១៨នាឆ្នាំមុន ភ្ញៀវទេសចរមានចំនួន១២៧.២៧២ នាក់ ក្នុងនោះទេសចរជាតិចំនួន១២០.២៨៨នាក់ ទេសចរអន្តរជាតិ៦.៩៨៤នាក់ នេះបើតាមការបញ្ជាក់របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ។

លោកប្រធានមន្ទីរទេសចរណ៍ បន្តថាក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកទស្សនាក្នុងខេត្តមណ្ឌលគិរី មានកើនឡើងចំនួន២៦.៥៣៩ បើគិតជាភាគរយស្មើនឹង២៧,១៥% ក្នុងនោះ ទេសចរជាតិកើន២៧,៨៦% ទេសចរអន្តរជាតិ កើន១៤,៨៩%។ លោកបានឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរភាគច្រើន ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី គឺទៅទស្សនានៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រឈើ នឹងរមណីយដ្ឋានជាច្រើនកន្លែងទៀត។
លោក ងិន សុវិមាន បានឱ្យដឹងបន្ថែមទៀតថា កំណើនភ្ញៀវទេសចរមានការកើនឡើង ដោយសារនៅក្នុងខេត្តមណ្ឌលគិរី មានអាកាសធាតុត្រជាក់ សំបូរដោយរមណីយដ្ឋានកំសាន្តនានា គូបផ្សំនៅការរីកចម្រើននូវហេដ្ឋាររចនាសម្ព័ន្ធ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរពីមួយឆ្នាំ ទៅមួយឆ្នាំមានការកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង