ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភូមិគ្រឹះដង្ខៅខ្មែរ មានអាយុកាលរាបរយឆ្នាំ ៤កន្លែង មានប្រវត្តិគួរឲ្យកូនខ្មែរជំនាន់ក្រោយត្រូវយល់ដឹង

633

ភ្នំពេញ៖ សំណង់​ស្ថាបត្យកម្ម​ ​អគារ​បុរាណ​ ​សណ្ឋាគារ​ចាស់​ៗ​ ​រោងភាពយន្ត​បុរាណ​ ​សុទ្ធតែ​នៅ​សេសសល់​ ​មកដល់​សព្វថ្ងៃស្ទើរទូទាំងប្រទេសកម្ពុជា​ ​ខ្លះ​នៅ​មានសភាពល្អ​ ​ខ្លះទៀត​បាក់បែក​នៅសល់​តែ​ស្លាកស្នាម​បន្តិចបន្តួច​ ​។​ ​ដោយឡែក​ខាងក្រោម​នេះ​ ​គឺជា​ភូមិគ្រឹះ​របស់​ដង្ខៅ​ខ្មែរ (ហៅថាអ្នកទ្រព្យខ្ពង់ខ្ពស់) ​ ​ភាគច្រើន​សាងសង់​នៅ​សម័យ​បារាំង​មាន​អាយុកាល​រយ​ឆ្នាំ។
​ ​ លោក​ ​ស្រ៊ិ​ន​ ​សុខ​មាន​ ​ជាស្ថាបនិក​ទំព័រ​ហ្វេ​សប៊ុ​ក​ ​Amazing​ ​Cambodia​ ​បាន​សិក្សា​ស្រាវជ្រាវ​ ​និង​ ​ចុះ​ថត​ដល់ទី​តាំង​ផ្ទាល់​ ថា៖ ​។​
១​.​ ​ភូមិគ្រឹះ​ដង្ខៅ​ ​ហ៊រ​ ​​ភូមិគ្រឹះ​នេះ​មាន​ទីតាំងនៅ​ភូមិ​ ​ស្លាប​តាឱន​ ​ឃុំ​គ​គី​ ​ស្រុក​កៀនស្វាយ​ ​ខេត្ត​កណ្ដាល​ ​មាន​ចម្ងាយ​ ​២០​ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ​១​ ​។​ ​បើ​តាម​ការ​អះអាង​ ​ពី​បងស្រី​ ​ឆេង​ ​សុខា​ ​ដែល​ជា​ម្ចាស់ផ្ទះ​បច្ចុប្បន្ន​ត្រូវជា​ទា​រយា​ទ​ជំនាន់​ក្រោយ​នៃ​ម្ចាស់ផ្ទះ​ដើម​ ​ដែល​មានឈ្មោះ​ថា​ ​កុង​ហ៊រ​ ​យាយ​ហួយ​ ​ភូមិគ្រឹះ​នេះ​បាន​សាងសង់​នៅក្នុង​សម័យ​អាណានិគម​បារាំង​ ​មាន​អាយុកាល​ប្រមាណ​ ​១០០​ ​ឆ្នាំ​ ​ត្រូវ​បាន​កាន់កាប់​ចំនួន​ ​៤​ ​តំណ​គ្រួសារ​ហើយ​ ​។​ ​ក្នុង​របប​ប៉ុ​លព​ត​ ​ភូមិគ្រឹះ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​រោង​បាយ​ ​។​ ​បច្ចុប្បន្ន​នេះ​ ​ភូ​មិន​គ្រឹះ​នេះ​មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម​ ​មិនធ្លាប់​មានការ​ជួសជុល​កែ​លម្អ​រ​អ្វី​ឡើយ​ ​។​

២​.​ ​ផ្ទះ​ដង្ខៅ​ ​ម៉េ​ង​ ​ជា ​ផ្ទះ​ឈើ​បុរាណ​នេះ​ស្ថិត​តាម​បណ្ដោយ​ ​ស្ទឹង​ពោធិ៍សាត់​ត្រើយ​ខាងជើង​ ​នៅ​ក្បែរ​វត្ត​ហង្សា​បិ​តិ​ ​ហៅ​វត្ត​ព្រែកស្ដី​ ​ភូមិ​ព្រែកស្ដី​ ​សង្កាត់​លលកស​ ​ក្រុង​ពោធិ៍សាត់​ ​ខេត្តពោធិ៍ សាត់​ ​។​ ​ផ្ទះ​នេះ​ជា​ផ្ទះ​ប្រក់​ក្បឿង​ ​មាន​ហោណាំង​ ​ធ្វើ​ពី​ស៊ី​ម៉ង់​ត៍​នៅ​ខាងមុខ​ ​ទំនងជា​សង់​នៅ​ទសវត្ស​ទី​ ​៤០​-​ទី៥០​ ​យោង​តាម​បទ​សម្ភាស​ផ្ទាល់មាត់​លោកតា​ម្នាក់​វ័យ​ ​៧០​ ​ឆ្នាំ​ ​ដែល​រស់នៅ​ក្បែរ​ខាង​នោះ​ ​ម្ចាស់ផ្ទះ​ដើម​ជា​ដង្ខៅ​ដែល​មាន​ដីស្រែ​ច្រើន​នៅ​តំបន់​នេះ​ ​ប៉ុន្តែ​ជាអកុសល​គ្រួសារ​នេះ​បាន​ស្លាប់​បាត់បង់ជីវិត​ ​នៅ​សម័យ​ខ្មែរក្រហម​ ​ក្រោយពេល​គេ​ជម្លៀស​ចេញ​ ​។​ ​
ក្នុង​របប​ខ្មែរក្រហម​គេ​ប្រើ​កន្លែង​នេះ​ ​ជា​មន្ទីរ​សេដ្ឋកិច្ច​ ​(​ឃ្លាំង​ស្តុក​ភោគផល​)​ ​។​ ​ក្រោយ​ឆ្នាំ​ ​១៩៧៩​ ​ផ្ទះ​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​ពេទ្យ​ឃុំ​ ​ហើយក្រោយមក​ត្រូវ​បាន​គ្រប់គ្រង​បន្ត​ដោយ​ប្រធាន​ក្រុម​ប្រតិបត្តិ​ការ​ឃុំ​ ​។​ ​វា​ត្រូវ​បាន​ជួសជុល​ក្នុង​ទសវត្ស​ទី​ ​៨០​ ​។​ ​ក្រោយ​កងទ័ព​វៀតណាម​ចេញពី​កម្ពុជា​ទៅ​ ​ផ្ទះ​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ម្ចាស់ផ្ទះ​ដើម​វិញ​ ​ប៉ុន្តែ​សព្វថ្ងៃ​ផ្ទះ​នេះ​មិន​មាន​មនុស្ស​រស់នៅ​ទេ​ ​។​ ​
៣​.​ ​ភូមិគ្រឹះ​សម័យ​បារាំង​នៅ​ទី​រួម​ស្រុកឆ្លូង​ ​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​នេះ​មាន​ទីតាំងនៅ​តាមផ្លូវ​មាត់ទន្លេ​មេគង្គ​ ​ខាងក្រោយ​ផ្សារ​ឆ្លូង​ ​ស្ថិតនៅ​ភូមិ​កោះ​កណ្ដុរ​ ​ឃុំ​ឆ្លូង​ ​ស្រុក​ឆ្លូង​ ​ខេត្តក្រចេះ​ ​។​ ​កាលពីដើម​ឡើយ​អគារ​នេះ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​អ្នកជំនួញ​ចិន​ដែល​មាន​ស្លាកយីហោ​ជា​ភាសា​ចិន​អានថា​ ​Xian​ ​Ji​ ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ​១៩២២​ ​។​ ​តាម​ការ​អះអាង​របស់​ទា​រយា​ទ​ជំនាន់​ក្រោយ​ម្នាក់​នៃ​ម្ចាស់​អគារ​នេះ​ ​ឪពុកម្ដាយ​របស់​គាត់​បាន​រៀបការ​ ​នៅក្នុង​អគារ​នេះ​នៅ​ឆ្នាំ​ ​១៩៣៧​ ​។​ ​ប៉ុន្តែ​ជាអកុសល​នៅ​ឆ្នាំ​ ​១៩៧៥​ ​នៅពេល​ដែល​កងទ័ព​ខ្មែរក្រហម​បាន​កាន់កាប់​តំបន់​ឆ្លូង​ ​ក្រុម​គ្រួសារ​មួយ​នេះ​ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះ​នេះ​ ​។​ ​សព្វថ្ងៃ​អគារ​នេះ​បាន​ក្លាយជា​ផ្ទះ​ប្រជាជន​ ​តៀម​កាហ្វេ​ ​និង​ផ្ទះ​សំអាងការ​ ​។​ ​
៤​.​ ​ផ្ទះ​បុរាណ​ថៅកែ​ព្រែ​ ​ម៉ា​ ​តុង​ម៉េ​ង​ ​ផ្ទះ​នេះ​ជា​ផ្ទះ​តំបូល​ប៉ិត​បុរាណ​ខ្មែរ​ ​មាន​អាយុកាល​ ​១០០ឆ្នាំ​ហើយ​ ​។​ ​ផ្ទះ​នេះ​មាន​ទីតាំងនៅ​ភូមិ​អញ្ជែង​លើ​ ​ឃុំ​ពុកឫស្សី​ ​ស្រុក​ខ្សាច់កណ្ដាល​ ​ខេត្ត​កណ្ដាល​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រែកតាមាក់​ ​។​ ​ផ្ទះ​នេះ​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​ផ្ទះ​បុរាណ​ធម្មតា​ ​ត្រង់​សង់​បែរមុខ​ទៅ​ទិសខាងលិច​ ​បែរ​ទៅ​រក​មាត់ទន្លេ​មេគង្គ​ ​។​ ​ផ្នែក​ខាងមុខ​សង់​ពី​ថ្មស៊ី​ម៉ង់​ត៍​ ​តាម​លំនាំ​រចនា​បទ​ស្ថាបត្យកម្ម​បារាំង​លាយ​ចិន​ ​រី​ឯ​ផ្នែក​ខាងក្រោយ​សង់​ជា​ឈើ​មានតម្លៃ​ជា​របៀប​ខ្មែរ​ ​ហើយ​ល្វែង​ខាងក្រោយ​បង្អស់​ជា​ផ្ទះបាយ​សង់​ភ្ជាប់​ទៅ​នឹង​ផ្ទះ​ធំ​ ​។​
ម្ចាស់ផ្ទះ​ជំនាន់​ទី១​ ​មានឈ្មោះ​ ​ម៉ា​ ​តុង​ម៉េ​ង​ ​ជា​ថៅកែ​ក្រណាត់​ព្រែ​ពី​សម័យ​បារាំង​ ​ហើយ​ម្ចាស់ផ្ទះ​ជំនាន់​ទី២​ ​ជា​កូនចៅ​គាត់​ប្រកបរបរ​ស្រែចម្ការ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ ​។​ ​សម័យ​ខ្មែរក្រហម​គេ​ប្រើ​ខាងក្រោម​ផ្ទះ​ជា​ឃ្លាំង​ផ្ទុក​សម្ភារៈ​ ​និង​ ​រោង​តម្បាញ​ ​ឯ​ផ្នែក​ខាងលើ​ជា​កន្លែង​ស្នាក់នៅ​ ​។​ ​សព្វថ្ងៃ​ផ្ទះ​នេះ​ ​កាន់កាប់​ដោយ​ម្ចាស់ផ្ទះ​ជំនាន់​ទី​ ​៣​ ​ឈ្មោះ​យាយ​នៅ​ ​៕

អត្ថបទដែលជាប់ទាក់ទង