ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនន់ទឹកភ្លៀងនៅឥណ្ឌា ស្លាប់១៨៤នាក់

73


(ឥណ្ឌា)៖ អាជ្ញាធរឥណ្ឌា បានប្រកាសថា អ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន ១៨៤នាក់ ចំណែកបាននោះជាងមួយលាននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅទៅរកទីទួលសុវត្ថិភាព នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ។

តំបន់ភាគខាងត្បូងរដ្ឋ Kerala ជាតំបន់ទេសចរណ៍ ដែលមានឆ្នេរខ្សាច់, រមណីយដ្ឋានភ្នំ និងទំនប់ទឹកនោះ ជាតំបន់ដែលបានទទួលរងគ្រោះ អាក្រក់ជាងគេបំផុត ក្នុងរយៈពេល២ឆ្នាំជាប់គ្នា បានបង្ខំឲ្យបិទអាកាសយានដ្ឋានអន្តរជាតិ Kochi រយៈពេល៣ថ្ងៃ កាលពីសប្តាហ៍មុន។

មនុស្សប្រមាណ២៨៨០០០នាក់ នៅទូទាំងស្រុក ដែលរងផលប៉ះពាល់អាក្រក់ជាងគេ នៅក្នុងរដ្ឋ Kerala ក្នុងនោះរួមមានស្រុក Wayanad, Malappuram និងស្រុក Kozhikode ត្រូវបានផ្លាស់ទីទៅរស់នៅ ក្នុងជំរុំជនភៀសខ្លួន។

ក្នុងនោះយ៉ាងហោចណាស់មនុស្សចំនួន៤២នាក់ ក៏បានស្លាប់បាត់បង់ជីវិតផងដែរ នៅក្នុងរដ្ឋ Karnataka ដែលជាប់ព្រំដែនគ្នានោះ ដែលត្រូវបានគេមើលឃើញថា ជាគ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

មហាវិថី និងផ្លូវសំខាន់ជាច្រើន នៅទូទាំងតំបន់ដែលរងផលប៉ះពាល់ បានបំផ្លិចបំផ្លាញ ឬក៏កាត់ផ្តាច់ ដោយកម្ពស់ទឹកកើនឡើង។ ជាមួយគ្នានោះ មន្ត្រីសង្គ្រោះបន្ទាន់ និងកងទ័ពមកពីកងទ័ពជើងគោក, ជើងទឹក និងជើងអាកាស ត្រូវបានដាក់ពង្រាយ ដើម្បីធ្វើប្រតិបត្តិការស្វែងរក, ជួយសង្គ្រោះ និងផ្តល់ជំនួយ៕

អត្ថបទដែលជាប់ទាក់ទង