ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Atambayev អតីតប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ត្រូវបានចោទប្រកាន់ ពីបទ ប៉ុនប៉ងធ្វើរដ្ឋប្រហារ

120

(កៀហ្ស៊ីស៊ីស្ថាន)៖ អតីតប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Almazbek Atambayev ត្រូវ បានចោទប្រកាន់ពីបទមនុស្សឃាត និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
លោក Atambayev ត្រូវបានចាប់ខ្លួន កាលពីសប្ដាហ៍មុន នៅក្នុងប្រតិបត្តិការវាយឆ្មក់សម្រុក ចូលផ្ទះរបស់លោក ហើយដែលប្រតិបត្តិការនេះបានបណ្ដាលឱ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់។ នៅក្នុង សេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារទី១៣សីហានេះ ក្រុមរដ្ឋអាជ្ញាកៀហ្ស៊ីស៊ីស្ថាន ប្រកាសថាអតីតប្រធានាធិបតីរូបនេះ ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនអាវុធខុសច្បាប់ សម្លាប់មន្ត្រីប៉ូលិសម្នាក់ ចាប់មនុស្សជាចំណាប់ខ្មាំង និងរៀបចំផែនការធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាល។

នៅក្នុងប្រតិបត្តិការចូលចាប់ខ្លួនលោក Almazbek Atambayev កាលពីសប្ដាហ៍មុន បានបណ្ដាលឱ្យប៉ូលិសពិសេសម្នាក់ស្លាប់ ហើយមនុស្ស៨០នាក់រងរបួស។ លោក Atambayev បានកាន់តំណែងជាប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានចន្លោះពីឆ្នាំ២០១១ និងឆ្នាំ២០១៧៕

អត្ថបទដែលជាប់ទាក់ទង