ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿង សោភ័ណ្ឌនៅ ឬ ទៅ

77


ភ្នំពេញ៖ព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នាលើសង្វៀនស៊ីអិនស៊ី(CNC)ចាប់ផ្ដើមហើយនៅព្រលប់ថ្ងៃទី១៧សីហានេះ ។
នេះជាការប្រកួតដ៏អស្ចារ្យដែលមានអ្នកប្រដាល់ថៃ២រូបនិងអ្នកប្រដាល់កម្ពុជា២រូបដែលសុទ្ធតែជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៩គីឡូក្រាមដូចគ្នា ។ការប្រកួតនេះអ្នកចាញ់ត្រូវខ្ទាតចេញ​ឯ អ្នកឈ្នះឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ។
ការចាប់ផ្ដើមដំបូងនេះអ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ជួបជាមួយអ្នកប្រដាល់ថៃកង
​ថៃឡេនគៀត ណាវី(Kong Thailand Kietnavy)អ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌគេកំពុងតែសោយរាជលើប្រភេទ
​ទម្ងន់៦៩គីឡូក្រាមនេះ​។ចំពោះ កង ថៃឡេនគៀត ណាវីគេក៏កំពុងតែគ្រប់គ្រងខ្សែក្រវាត់របស់ស្ថាប័នមួយនៅ
​ប្រទេសថៃដែរ ។
សោភ័ណ្ឌគេមានអាយុ២៧ឆ្នាំកំពស់១,៦៤ម៉ែត្រគេមានប្រវត្តិប្រកួតចំនួន១៦៧ដង​ឈ្នះ១៤៦ដង​ចាញ់
​ចំនួន១៧ដង​ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៤៧ដង ។ចំពញអ្នកប្រដាល់ថៃកងថៃឡេនវិញ
គេមានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៧៥ដង ស្មើ៥ដងចាញ់៣៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០
ដង ។នរណាហាលអាវនៅជុំទី១នេះ ?

អត្ថបទដែលជាប់ទាក់ទង