ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ជាប់ពាក្យជិត៣ឆ្នាំ មិនទាន់រៀបការផង ពេលនេះ នាយព្រែក និងគូដណ្តឹង ចែកផ្លូវគ្នា តែគូដណ្ដឹងថា មានសេរីភាព ជាងនៅជុំគ្នា

159

ភ្នំពេញ៖ នាយព្រែក និងគូដណ្តឹងបានភ្ជាប់ជាពាក្យជាមួយគ្នាជាច្រើនឆ្នាំមកហើយធ្វើអោយមហាជនជាច្រើនចាប់អារម្មណ៍។ តារាពហុជំនាញនាយព្រែក និងគូដណ្តឹងរូបសម្រស់ស្រស់ស្អាត តែងតែបង្ហាញនូវភាពផ្អែមល្ហែម ក៏ដូចជានៅក្បែរគ្នាជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ជាមួយនឹងសុភមង្គលរបស់ពួកគេយ៉ាងខ្លាំង ។

តែមួយរយៈពេលចុងក្រោយនេះ ភាពផ្អែមល្ហែម ពេលវេលានៅជាមួយគ្នារបស់អ្នក ទាំង២ ហាក់ដូចជាមិនសូវមាននោះទេ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបានធ្វើការសួរនាំ ពី រឿងពួកគេសឹងគ្រប់គ្នា។ មិនបានប៉ុន្មានផង កាល ពីពេលថ្មីនេះ អនាគតភរិយារបស់លោក បានធ្វើការបង្ហោះសារយ៉ាងប្លែក ជាមួយនឹងអារម្មណ៍ មួយយ៉ាងឈឺចាប់ថា៖ កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើឲ្យយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life ។
អតីតគូរដណ្ដឹង នាយព្រែក បានបញ្ជាក់ទៀតថា៖
សារមួយនេះក៏ទទួលបានការចាប់អារម្មណ៍និងសួរនាំជាច្រើនពីសំណាក់មិត្តភក្តិ ដែលរួមការងារ និងធ្លាប់រៀនជាមួយគ្នា និងមិត្ដភក្ដិ ធ្លាប់គ្គាល់គ្នាយ៉ាងច្រើន តែទោះជាយ៉ាងណា ការបែកបាក់ ជា មួយ នាយព្រែក ធ្វើឲ្យជីវិតខ្ញុំមានសេរីភាព និងសប្បាយរីករាយជាពនពេក ៕


អត្ថបទដែលជាប់ទាក់ទង