ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទណ្ឌិតម្នាក់ ចងកស្លាប់ក្នុងពន្ធនាគារខេត្តកណ្តាល

328

ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ បាយការណ៍ពី
ការចុះពិនិត្យសាកសព ជនត្រូវចោទ ក្នុងករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ប្រព្រឹត្តនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ករណីទណ្ឌិតម្នាក់អត្តឃាត(ចងក) នៅកើតហេតុថ្ងៃទី១៦.០៨.២០១៩វេលាម៉ោង០៤.៥៥នាទី នៅចំណុច​ ក្នុងបន្ទប់ទឹក ពន្ធនាគារខេត្តកណ្តាល ។

សាកសពឈ្មោះ ស្រុីន ស្រៀន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល ។ ជននេះត្រូូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ។
ការពិនិត្យសាកសពដោយមានការចូលរួមពីលោកគ្រូពេទ្យ មន្ទីរពេទ្យបង្អែកជ័យជំនះ​ ។
សពចងកនិងក្រម៉ាក្រទ្បាការ៉ូពណ៌ក្រហម​ស​ ចងជាប់នឹងបង្កាន់ដៃដែកស្នួរក្នុងបន្ទប់ទឹក។
សាកសពមានស្នាមទ្រុឌជាំនៅលើបំពង់ក​ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួឱ្យកត់សម្គាល់ទេ ។
ក្រោយពិនិត្យចប់សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង