ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រនិងពិការភាព២គ្រួសារបានទទួល អំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន

50

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩នេះអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន​ និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងពិការភាពចំនួន ០២ គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយក្នុង​ ០១ គ្រួសារៗ​ ទទួលបាន៖​ អង្ករ​ ១ប៉ាវ​ ទឹកត្រី ២យួរ​ ទឹកស៊ីអ៉ីវ​ ២យួរ​ មី ១កេស​ ត្រីខ ២ឡូ​ សម្ភារៈសិក្សា និងថវិកាមួយចំនួនផងដែរ ហេីយចំពោះគ្រួសារដែលមានជនពិការ ទទួលបានរទេះរុញជនពិការចំនួន ០១គ្រឿង ពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង