ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីជាច្រើននាក់ ករណីឆបោកលុយ

47

ភ្នំពេញ៖ក្រុមសមត្ថកិច្ចបានអោយដឹងថាដោយស្តីពីករណី ឆបោក (លុយ) ត្រង់ចំណុចផ្ទះលេខ ១៤P ផ្លុវលេខ ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី ។
ជនរងគ្រោះឈ្មោះ ញ៉ែម សុផាន់ណា ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ១៤P ផ្លុវលេខ ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ស្រី០៣ នាក់៖
១-ឈ្មោះ NG TOONG LAING ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន យ៉ាំងគង់ ស្នាក់នៅផ្ទះជួល ផ្លូវ៣៧១ (ផ្សារប៉េសេ) សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ឯល អានី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនយ៉ាំងគង់ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៣-ឈ្មោះ ជៀប ស្រីនុច្ច ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន Dragon World ស្នាក់នៅផ្ទះជួលអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ John Lim Chun Ming ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុន Dragon World ស្នាក់នៅផ្ទះជួលស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ អឿង សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន វីងខេមបូឌាយ័ ទីលំនៅភូមិរយ៉ក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
៦-ឈ្មោះ Ang Jou Gusn ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុន Dragon World ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ។
៧-ឈ្មោះ ផា សាណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន វីងខេមបូឌាយ៍ ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៨-ឈ្មោះ Muniandy Naderaja ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុន វីងខេមបូឌាយ៍ ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GU-3001 មានលេខតួ 054862 និងលេខម៉ាស៊ីន140116 មួយគ្រឿង , ២/ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GZ-2557 មានលេខតួ 072021 និងលេខម៉ាស៊ីន188419 មួយគ្រឿង, ៣/ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GQ-3653 មានលេខតួ 048641 និងលេខម៉ាស៊ីន131291 មួយគ្រឿង, ៤/ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GS-1902 មានលេខតួ 072043 និងលេខម៉ាស៊ីន188441 មួយគ្រឿង , ៥/ទូរស័ព្ទដៃម៉ាក Oppo ចំនួន០៤គ្រឿង (ពណ៌ក្រហម០១គ្រឿង, ពណ៌ខ្មៅ០១គ្រឿង, ពណ៌ទឹកមាស០១គ្រឿង, ពណ៌ខ្មៅមួយគ្រឿង) ៦/ទូរស័ព្ទដៃម៉ាក Huawei ចំនួន០៣គ្រឿង (ពណ៌ស្លាបកំភេន០១គ្រឿង, ពណ៌ខៀវ០១គ្រឿង, ពណ៌ទឹកមាស០១គ្រឿង, ៧/ទូរស័ព្ទដៃម៉ាក Iphone ពណ៌ទឹកមាស ចំនួន០២គ្រឿង ៨/ទូរស័ព្ទដៃម៉ាក Vivo ពណ៌ទឹកមាសមួយគ្រឿង ៩/ទូរស័ព្ទដៃម៉ាក Nokia ពណ៌សមួយគ្រឿង ១០/លិខិតឆ្លងដែនឈ្មោះ ញ៉ែម សុផាន់ណា មួយក្បាល ១១/ឯកសារពាក់ព័ន្ធបទល្មើសមួយចំនួន ។
សមត្ថកិច្ចបន្តទៀថាដោយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទី ជនរងគ្រោះឈ្មោះ ញ៉ែម សុផាន់ណា ភេទប្រុស អាយុ៥៧ឆ្នាំ កំពុងតែលក់ដូរនៅក្នុងហាងកាហ្វេ សូលីដាកាហ្វេ ស្ថិតនៅផ្ទះលេខ៤២J ផ្លូវ២៧១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានមនុស្សប្រុសម្នាក់ជនជាតិបរទេសមិនស្គាល់ឈ្មោះ និងមនុស្សស្រីម្នាក់ជនជាតិខ្មែរ មិនស្គាល់ឈ្មោះ ជិះម៉ូតូ០១គ្រឿងមិនស្គាល់ម៉ាក បានមកធ្វើការទំនាក់ទំនង អោយជនរងគ្រោះខ្ចីលុយរបស់ពួកគេ តាមតម្រូវការ។ ពេលនោះជនរងគ្រោះក៏បាន ព្រមព្រៀងខ្ចីលុយពីអ្នកទាំង០២ខាងលើ ចំនួន២៥០០ដុល្លារ(ពីរពាន់ប្រាំរយដុល្លារអាមេរិក) ហើយពួកគេ ក៏បានអោយជនរងគ្រោះដាក់តម្កល់លិខិតឆ្លងដែនច្បាប់ដើមមួយក្បាល , សៀវភៅគ្រួសារច្បាប់ដើម០១ក្បាល, អត្តសញ្ញាណប័ណ្ណច្បាប់ដើម ០១សន្លឹក រួចពួកគេក៏បានធ្វើកិច្ចសន្យាផ្តិតមេដៃត្រឹមត្រូវ ដោយបានដាក់តម្លៃលុយខ្ចីចំនួន២៥០០ដុល្លារ (ពីរពាន់ប្រាំរយដុល្លារអាមេរិក) តែពួកគេប្រគល់លុយមកអោយជនរងគ្រោះតែចំនួន ១៦៥០ ដុល្លារ (មួយពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក) ហើយតម្រូវអោយសងវិញក្នុង០១ថ្ងៃចំនួន១០០ដុល្លារ (មួយរយដុល្លារអាមេរិក) សងរយៈពេល២៥ថ្ងៃ ទើបចប់លុយជំពាក់ ។ ហើយនៅពេលដែលជនរងគ្រោះបានធ្វើការសងលុយក្នុងកិច្ចសន្យាមួយជិតគ្រប់ចំនួន ពួកគេចំនួន០២នាក់ទៀត មិនស្គាល់ឈ្មោះ មានជនជាតិខ្មែរម្នាក់ ជនជាតិបរទេសម្នាក់ ជិះម៉ូតូ០១គ្រឿង បានមកធ្វើការទំនាក់ទំនងផ្តល់លុយអោយជនរងគ្រោះខ្ចីតាមតម្រូវការបន្តទៀត រួចជនរងគ្រោះក៏បានខ្ចីលុយពួកគេជាបន្តបន្ទាប់ រហូតដល់ទៅចំនួន១៨លើក សរុបទឹកប្រាក់ចំនួន៤៧០០០ដុល្លារ (បួនម៉ឺនប្រាំពីរពាន់ដុល្លារអាមេរិក) ។ ចំពោះលុយដែលជនរងគ្រោះខ្ចីនោះក្នុង០១លើកៗ ក្នុងកិច្ចសន្យាដែលបានផ្តិតមេដៃព្រមព្រៀងគ្នារួចហើយ ជនរងគ្រោះទទួលបានលុយត្រឹមពាក់កណ្តាល ឬមិនបានពាក់កណ្តាលទេ តែពេលសងវិញគ្រប់ចំនួនតាមកិច្ចសន្យា ហើយការសងលុយមានទៅតាមដំណាក់កាលនីមួយៗ ពេលខ្លះសង០១សប្តាហ៍ចំនួន១០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក)ទាំងដើមទាំងការ , ក្នុង០១ថ្ងៃចំនួន ៩០ដុល្លារ (កៅសិបដុល្លារអាមេរិក) បង់តែថ្លៃការដើមនៅដដែល, ក្នុង០១ថ្ងៃចំនួន១០០ដុល្លារ (មួយរយដុល្លារអាមេរិក) ទាំងដើមទាំងការ ។ លុះដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ពួកគេមានគ្នាចំនួនប្រហែល១០នាក់ មានប្រុសមានស្រី ខ្មែរ និងបរទេស បាននាំគ្នាមកដល់មុខផ្ទះលេខ១៤P ផ្លុវលេខ ៤ បុរីលឹមឈាងហាក់ (ផ្ទះរបស់ជនរងគ្រោះ) ខាងលើ រួចបង្ខំអោយជនរងគ្រោះរកលុយសងពួកគេគ្រប់ចំនួន បើពុំនោះទេ ពួកគេមិនអោយចេញក្រៅផ្ទះឡើយ ។ ទើបនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះក៏បានរាយការណ៍ប្រាប់ សមត្ថកិច្ចនគរបាលខណ្ឌដង្កោជួយធ្វើការអន្តរាគមន៍ ហើយកម្លាំងសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ក៏បានជួបជនសង្ស័យចំនួន០៨នាក់ ដូចបានរៀបរាប់ខាងលើ រួចសមត្ថកិច្ចយើងក៏បានឃាត់ជនសង្ស័យទាំង០៨នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យ ក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ ពិតជាបុគ្គលិករបស់ក្រុមហ៊ុន វីងខេមបូឌាយ៍ , ក្រុមហ៊ុន Dragon World , ក្រុមហ៊ុនយ៉ាំងគ័ង បានអោយជនរងគ្រោះខ្ចីលុយ និងធ្វើកិច្ចសន្យារួចប្រគល់លុយអោយតែចំនួនពាក់កណ្តាល ហើយសងវិញគ្រប់ចំនួនតាមកិច្ចសន្យាប្រាកដមែន ។ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យទាំង០៨នាក់ខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្នជនសងសង្ស័យទាំង០៨នាក់ខាងលើសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង