ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកបរយានជំនិះ និងយានយន្តគ្រប់ប្រភេទ ចំនួន១៣នាក់ ធ្វើតេស្តរកឃើញផ្ទុកនូវសារធាតុញៀន

40

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញអធិការដ្ឋានស្រុកព្រៃឈរ និងស្រុកជើងព្រៃ បានឃាត់ខ្លួនអ្នកផ្ទុកនូវសារធាតុញៀនខុសច្បាប់ ចំនួន១៣នាក់។

កំពង់ចាម, ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ លោក ឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀនលើអ្នកបើកបរយានជំនិះ និងយានយន្តគ្រប់ប្រភេទ។

លុះមកដល់វេលាម៉ោង១៩.០០នាទី នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ស្គន់តាមបណ្តោយផ្លូវជាតិលេខ០៦ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ និងនៅចំណុច(មុខប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍)ផ្លូវ លេខ៦០ ស្ថិតនៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំង និងជំនាញការិយាល័យនគរបាល​ចរាចរណ៍ផ្លូវគោក ជំនាញអធិការដ្ឋានស្រុកជើងព្រៃ និងជំនាញអធិការដ្ឋានស្រុកព្រៃឈរ ចុះត្រួតពិនិត្យធ្វេីតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លេីអ្នកបេីកបររថយន្ត ព្រូរ និងកម្មករ ជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន១០៣គ្រឿង ម៉ូតូ​ចំនួន០៩គ្រឿង ធ្វើតេស្តទឹកម៉ូតសរុប១១២នាក់។

រកឃើញអ្នកជាប់សារធាតុញៀនចំនួន១៣នាក់ និងឃាត់រថយន្តរក្សាទុកបណ្តោះអាសន្នចំនួន០៧គ្រឿង ម៉ូតូចំនួន០៣គ្រឿង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០១កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿងនិងពូថៅ០១ដើម រក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បន្តនីតិវិធីបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង