ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរ រវាងរថយន្តតួរីសដឹកអ្នកដំណើរ បាន​បុក​ជាមួយ​រថយន្ត​សណ្តោង នៅស្រះកែវប្រទេសថៃ ស្លាប់នៅកន្លែងកើតហេតុ 11នាក់​

163

ថៃ៖ នៅព្រឹកថ្ងៃ១៨ សីហា ២០១៩ មានករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តតួរីសដឹកអ្នកដំណើរ បាន​បុក​ជាមួយ​រថយន្ត​សណ្តោង បណ្ដាល​ឲ្យមានមនុស្សស្លាប់នៅកន្លែងកើតហេតុ ចំនួន​ 11នាក់​ និង​រងរបួស​ធ្ងន់​ចំនួន​ 4នាក់​ ។
ហេតុ​ការ​ណ៍​នេះ​ចរាចរ​នេះ​ បានកើតឡើង កាលពីវេលាម៉ោង04:15នាទី​ ថ្ងៃទី​18​ ខែ​សីហា​ ឆ្នាំ​2019​ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​317​ ទល់មុខ​សាលា​ស្រុក​វាងសុំប៊ូន​ ស្ថិត​ក្នុង​ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ ។
យោង​តាម​របាយការណ៍​បឋម​ ពី​ភ្នាក់ងារ​សង្គ្រោះ​ខេត្ត​ស្រះកែវ​ បាន​អោយដឹង​ ក្នុង​ករណី​មាន​ជនរងគ្រោះ​រង​របួស​ធ្ងន់​ ​4នាក់​​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ 1-វាងណាមយ៉េន
2-ខៅឆាក់កាន់ 3-វាងសុំប៊ូន។ ចំណែកឯអ្នកស្លាប់ទាំង11នាក់ សមត្ថកិច្ចថៃនៅមិនទាន់បង្ហាញអត្តសញ្ត្តសញ្ញាណ​ដឹង​នៅឡើយ​ទេ៕

អត្ថបទដែលជាប់ទាក់ទង