ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើតេស្តទឹ កនោម ស្វែងរកសារធាតុញៀនក្នុងជួរមន្ត្រីនគរបាលខេត្តបាត់ដំបង​

43

បាត់ដំបង៖ មាសសុទ្ធកុំខ្លាចភ្លេីង​ ពេលនេះឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ បញ្ជាឲ្យធ្វេីតេស្ត(ទឹកនោម)ស្វែងរកសារធាតុញៀនក្នុងជួរមន្ត្រីនគរបាលជាតិចំ​ណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ហេីយ។

នៅថ្ងៃទី​ ១៩​ ខែ​ សីហា​ ឆ្នាំ​២០​១៩នេះនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ត្រូវបង្ហាញមុខដេីម្បីធ្វេតេស្តទឹក​នោមស្វែងរកសារធាតុញៀននៅក្នុងខ្លួន។
ក្នុងករណីរកឃេីញថា​ មន្រ្តីនគរបាលរូបណាមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនមន្ត្រីនគរបាលរូប​នោះនឹងត្រូវចាត់វិធានការជាក់ស្តែង​ ស្រប​តាម​វិន័យលេខ០០៦រប​ស់​កងកម្លាំងនគរបាលជាតិឬករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន។

យោងតាមលិខិត៦៩/១៩​ជប្រគញ​ ចុះថ្ងៃទីសុ​ក្រ
០១រោចខែស្រាពណ៍​ឆ្នាំកុរឯកស័ក​ព.ស.២៥​៦៣​ ត្រូវនឹងថ្ងៃទី​ ១៦​ ខែ​ សីហា​ឆ្នាំ​២០១៩​របស់ផែនកាងារប្រឆាំងគ្រឿងញៀនដែលចុះហត្ថលេ​ខាដោយលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​បានឲ្យដឹងថាចាប់ពីថ្ងៃទី១៩​ ខែ​ សីហា​ ឆ្នាំ​២០១៩នេះទៅមន្រ្តីនគរបាលចំណុះស្នងការដ្ឋាន​នគបាលខេត្តបាត់ដំបងត្រូវមានវត្តមានដេីម្បីធ្វេីតេស្តទឹក​នោមស្វែងកសារធាតុញៀននៅក្នុងខ្លួន។ ការអនុវត្តបែបនេះគឺដេីម្បីបង្ហាញថា​ មន្រ្តីនគរបាលត្រូវតែជាមន្រ្តីដែលស្អាតស្អំ​ជាពិសេសជាមួយបញ្ហាគ្រឿងញៀននេះតែម្តង​៕

អត្ថបទដែលជាប់ទាក់ទង