ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីស អន្តោប្រវេសន៍៤នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងរថយន្ត

148

កំពត៖ លោកវរសេនីយ៍ទោ លឹម សម្បត្តិ បានសរសេរលើហ្វេសប៊ុកថា សូមដួងវិញ្ញាណក្ខន្ធសម្លាញ់ទាំងពីរទៅកាន់សុគតិភពផងចុះ និងសូមរួមសោកស្តាយ រំលែកទុក្ខក្រៀមក្រំមួយនេះផង ។

នៅយប់ថ្ងៃទី 19 ខែសីហា ឆ្នាំ2019 វេលាម៉ោង 3.០០ នាទី មានករណីគ្រោះថ្នាក់ចរាចរ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ លេខ 4 និងលេខ 5 លើផ្លូវជាតិលេខ 33 ស្ថិតក្នុង ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត រថយន្តនិងរថយន្ត ដែលមានទិសដៅស្របគ្នាពីលិចទៅកើត
មួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស សណ្ដោងរម៉កដឹកស៊ីម៉ង់ ក្បាលពាក់ស្លាកលេខ ព្រះសីហនុ 3A 1861 ដាច់បាត់ រថយន្ត មកដល់ចំណុចកើតហេតុ រថយន្តហាយឡិនឌ័រមួយមកបុកពីក្រោយ ពេលបុករួច រថយន្តខាងមុខ បានអូសប្រហែល 800 ម៉ែត្រ ទើបឈប់ រីឯម្ចាស់រថយន្តខាងមុខបានរត់គេចខ្លួនបាត់ ពីរថយន្តជិះពីក្រោយ ម៉ាក ហាយឡែនឌឺ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2Z 02 41 បើកបរដោយឈ្មោះងួនសារ៉ាត់ ភេទប្រុស អាយុ 34 ឆ្នាំ មុខរបប ប៉ូលីសអន្តោប្រវេសន៍ នៅព្រែកចាកស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ នឹងមានអ្នករួមដំណើរ 4 នាក់គឺ
1-ឈ្មោះ ញឹបភីរក្ស ភេទប្រុស មានទីលំនៅនៅភ្នំពេញ មករបស់ ប៉ូលីស អន្តោប្រវេសន៍ វរសេនីយ៍ឯក។
2-ឈ្មោះ តាន់ផេង ភេទប្រុស អាយុ 37 ឆ្នាំ នៅភ្នំពេញ ប៉ូលីសប៉ុស្តិ៍អន្តោប្រវេសន៍ វរសេនីយទោ។
3-ឈ្មោះ ឃី ឡុក ភេទប្រុស អាយុ 40 ឆ្នាំ មុខរបរប៉ូលីសអន្តោប្រវេសន៍ វរសេនីយទោ អ្នកទាំងបីស្លាប់នៅក្នុងរថយន្ដនោះតែម្ដង។
4-ឈ្មោះ ថៃវីរ ភេទប្រុស អាយុ 35ឆ្នាំ មុខរបរប៉ូលីសអន្តោប្រវេសន៍ អនុសេនីយ៍ឯក រងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ៕

អត្ថបទដែលជាប់ទាក់ទង