ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ Asia Cross Country Rally 2019៖កម្ពុជាមិនបានទទួលជោគជ័យ

121

​ភ្នំពេញ៖ក្រុមកីឡាប្រណាំងរថយន្ដកម្ពុជាមិនបានទទួលជោគជ័យក្នុងព្រឹត្តការណ៍ Asia Cross Country Rally 2019 ដែលទើបតែបញ្ចប់ទៅនេះឡើយ ។

​កីឡាករហូ សិទ្ធគុណបានមានប្រសាសថាការប្រណាំងឆ្នាំនេះធ្វើឲ្យយើងទទួលបាននូវថ្មីៗជាច្រើនដែលយើងត្រូវធ្វើយ៉ាងយកទុកដាក់ ដើម្បីត្រៀមប្រជែងយកជ័យជំនះមកវិញនៅលើកក្រោយ ។ កីឡាកររូបនេះ បន្តការធ្វេសប្រហែសមិនយកចិត្តទុកដាក់ពេលរថយន្តប្រណាំងចប់បែរទុកចោលមិនថែទាំនិងមិនត្រួតពិនិត្យបច្ចេកទេសរថយន្ដឡើងវិញទាល់តែជិតដល់ពេលប្រណាំងទើបចាប់ផ្តើមរៀបចំនេះជាចំនុចខ្វះខាតមួយត្រូវកែសម្រួល ។

កីឡាកររូបនេះបន្តថាកត្តាសំខាន់៣ចំនុចត្រូវផ្តើមចេញពីយើងទាំងអស់គ្នាទី១គឺត្រូវថែរថយន្តទោះប្រណាំងរួចឬមុនប្រណាំងត្រូវត្រួតពិនិត្យបច្ចេកទេសអោយបានដិតដល់ជាប្រចាំ មុននឹងការប្រណាំង។ ទី២ ការរួបរួមសាមគ្គីគ្នា និងទី៣ គឺក្រុមទាំងមូលការស្រាវជ្រាវនិងត្រូវយល់ដឹង ពីការប្រណាំងលើទឹកដីថ្មីមួយទៀត ។

កីឡាករសោម សុកុសលក៏បានបញ្ជាក់ថាការប្រណាំងរយៈពេល១០ថ្ងៃនេះក្រុមប្រណាំងកម្ពុជាបានបញ្ចប់ដោយជោគជ័យ និងបទពិសោធន៍ថ្មីសម្រាប់ក្រុមទាំងមូល មិនថាលទ្ធផលយ៉ាងណានោះទេ ។ អ្នកប្រណាំងរូបនេះ បន្តថា បទពិសោធន៍ឆ្នាំនេះ គឺជាមេរៀនសម្រាប់ឆ្នាំក្រោយៗទៀត។

ចំពោះលទ្ធផលវិញ ការប្រណាំងរថយន្ត Asia Cross Country Rally 2019 ក្រុម Kara កីឡាករ សោម សុកុសល និងជំនួយការបើកបរកីឡាករ វង្ស គីមហួត បើកបររថយន្ត លេខ១១៥ ចំណាត់ថ្នាក់សរុប Over all លេខ ២០ , សម្រាប់ Class សាំងវិញ (T1G) ចំណាត់ថ្នាក់លេខ៦ ។

ចំពោះរថយន្តលេខ១០៧វិញ បើកបរដោយកីឡាករ ហូ សិទ្ធគុណ និងជំនួយការបើកបរ កីឡាករ ពៅ តិចឡេង និងកីឡាការិនី សេង សុជាតា ចំណាត់ថ្នាក់សរុប Over all លេខ ២៨ , សម្រាប់ Class សាំងវិញ (T1G) ចំណាត់ថ្នាក់លេខ៩ ៕

អត្ថបទដែលជាប់ទាក់ទង