ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្មាន់គ្រាប់បែកសម្លាប់មនុស្ស ៦៣នាក់ក្នុង ពិធីមង្គលការនៅអាហ្វហ្គានីស្ថាន

57

មន្ត្រី និងសាក្សីបាននិយាយកាលពីថ្ងៃអាទិត្យថា ភាពសប្បាយរីករាយ និងការអបអរសាទរបានប្រែក្លាយទៅជាភាពភ័យរន្ធត់ និងការសម្លាប់រង្គាល នៅពេលក្មាន់បំផ្ទុះគ្រាប់បែកអត្តឃាម្នាក់ របស់ក្រុមISបានដាក់គោលដៅ លើសាលពិធីមង្គលការរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៣នាក់ និង ១៨២នាក់រងរបួស នៅក្នុងការវាយប្រហារដ៏សាហាវបំផុត ធ្វើឲ្យកក្រើកទីក្រុងកាប៊ុលក្នុងរយៈពេលប៉ុន្មានខែនេះ។ការផ្ទុះដ៏ធំដែលបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅភាគខាងលិចទីក្រុងកាប៊ុល ស្ដែងឲ្យឃើញពីកងកម្លាំងសន្តិសុខមិនគ្រប់គ្រាន់របស់អាហ្វហ្គានីស្ថាន និងទំហំនៃបញ្ហាដែលពួកគេប្រឈម ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងពួកតាលីបង់បញ្ចប់កិច្ចព្រមព្រៀង ដើម្បីកាត់បន្ថយវត្តមានយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន និងសង្ឃឹមថា បង្កើតផែនទីវិថីដើម្បីឲ្យមានបទឈប់បាញ់។ កូនកំលោះបានរម្លឹកពីការស្វាគមន៍ភ្ញៀវ ដែលមានទឹកមុខញញឹមរាក់ទាក់នាពេលរសៀល មុនពេលគេឃើញសាកសពមនុស្សរណូករណែល ប៉ុន្មានម៉ោងក្រោយមក។

អត្ថបទដែលជាប់ទាក់ទង