ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរលួចម៉ូតូស្ទើរភ្លើងជាប់អន្ទាក់ប៉ូលិស

47

ភ្នំពេញ៖ខណៈពេលម្ចាស់ឈប់ម៉ូតូចុះ​បត់ជេីងតូច​ មិនបានដកសោរម៉ូតូ​ នោះស្រាប់តែបងចោរគាត់រត់មកកាច់សោរ​ បញ្ឆេះជិះចេញទៅ​ បាត់៣ម៉ោងត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌមានជ័យ តាមប្រមាញ់ចាប់វាយខ្នោះដៃទាំង២ជាប់បានសម្រេច !
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ូលិខណ្ឌមានជ័យ​ចាប់ វាយខ្នោះ​ចាប់ខ្លួនបាន​ ក្រោយពីធ្វេីសកម្មភាព​ លួចម៉ូតូពីជនរងគ្រោះកំពុងឈប់ម៉ូតូចុះ​បត់ជេីងតូច​ មិនបានដកសោរម៉ូតូ​ ហេីយជនសង្ស័យបានរត់មកឡេីងជិះម៉ូតូកាច់សោរ​ បញ្ឆេះបេីកចេញទៅតែម្ដង​ នៅសង្កាត់បឹងទំពន់២​ ហេីយជិះរត់បាត់ស្រមោល​ មិនបានប៉ុន្មានក៏ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ​ សហការគ្នា​ស្រាវជ្រាវ​ឃាត់ខ្លួនបាន។
អំពើចោរនេះកេីតឡេីងកាលពីម៉ោងជិត៩យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្លោងទ្វារវត្តពោធិញាណ​ ផ្លូវលេខ៣៩MC ក្រុមទី០២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង