ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបាន លើកសំណើជាច្រើន ករណីសុំឪ្យិមានការជំរុញការដោះស្រាយ

65

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣អាណត្តិទី៣ នាព្រឹកថ្ងៃទី២១សីហាដោយមានការអញ្ជើញចូលរួមពីលោកប៉ាសុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីពិនិត្យពិភាក្សានិងអនុមត័លើរបៀបវារះសំខាន់ៗចំនួន៩។
លោកប៉ា សុជាតិវង្ស បានលើកឡើងថា៖ក្រុមប្រឹក្សារាជធានីភ្នំពេញបានបង្កើតឲ្យមានក្រុមផែនជំនាញចំនួន៥ក្រុមដែលជាផែនផ្ទៃក្នុងរបស់ក្រុមប្រឹក្សាដែលផែននិមួយៗមានភារកិច្ចទទួលខុសត្រូវពិនិត្យកែសំរួលខ្លឹមសារដែលបាន ស្នើរឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ និងបង្កឲ្យមានភាពងាយស្រួលមិនចំណាយពេលវេលាច្រើនលើការត្រួតពិនិត្យខ្លឹមសារ។សមាជិកក្រុមជំនាញទាំង៥ បានលើកឡើងនូវសំណើរនិងសំណូមពរជាច្រើនចំណុចពាក់ពន្ធ័នឹងបញ្ហាសំរាមនៅជាប់របងសាលារៀនដោយសុំឲ្យមានការដោះស្រាយតាមរយះការជំរុញការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយថែមទៀត និងវិធានការផាកពិន័យ លើអ្នកបោះសំរាមចោលផ្តេសផ្តាស។សុំធ្វើរបាយការណ៏ឲ្យមានលក្ខណៈប្រមូលផ្តុំបញ្ជាក់ពីលទ្ធផលដែលយើងខិតខំធ្វើបាន។សំណើជំរុញការបើកវគ្គ      បណ្តុះបណ្តាលនិងប្រឡងយកបណ្ណ័បើកបរសំរាប់អ្នករត់ម៉ូតូកង់៣ធ្វើឲ្យពួកគេចេះច្បាប់បើកបរក្នុងពេលអ្នកដំណើរផ្ញើរវាសនាលើអ្នកបើកបរ។សមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញក៏បានលើកឡើងពីការជំរុញការត្រួតពិនិត្យបច្ចេកទេស លើការរក្សាទុកដាក់ហ្គាស និងឥន្ទនះជៀសវាងកើតមានហានីភ័យដោយអគ្គីភយ័។សមាជិកក្រុមប្រឹក្សាក៏បានចាប់អារម្មណ៏រឿងព្រះសង្ឃក្លែងក្លាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង