ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

119

ឯ.ឧឃួង ស្រេង រំលឹកមន្ត្រីមូលដ្ឋាន ឱ្យបន្តពង្រឹងការងារ, ការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាកត្តាចាំបាច់នៅថ្នាក់មូលដ្ឋាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យទី២៣មករា ឯ.ឧឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ និងលោកជំទាវជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជានៅក្នុងសង្កាត់ទាំង៥ ជាបន្តបន្ទាប់នៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីត្រៀមដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ។

ក្នុងឱកាសនោះឯ.ឧឃួង ស្រេង បានផ្តាំផ្ញើរដល់សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀតទៅលើការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋដែលបានមករក អាជ្ញាធរឲ្យជួយ, ជំរុញការអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសទៀតនុះគឺបន្តពង្រឹងសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលធ្វើឲ្យ ប្រជាពលរដ្ឋមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានសុខដុមរមនាក្នុងការរស់ នៅនិងប្រកបរបររកស៊ីលើកតំកើងជីវភាពគ្រួសារ។

ឯ.ឧបន្តថា៖យើងជាអ្នកបំរើ ប្រជាពលរដ្ឋជាចៅហ្វាយ ពេលបងប្អូនមានការលំបាកយើងជាអ្នកចេញមុខដោះ ស្រាយនិងគិតគូពីសុខទុក្ខរបស់បងប្អូន។ ឯ.ឧឃួង ស្រេង បន្តទៀតថា៖អ្នកការពារ និងអ្នកអភិវឌ្ឍន៏ជាតិមានមុខដដែលៗគឺគណបក្សប្រជាជនកម្ពុជា ជាពិសេសស្ថាបនិកសន្តិភាពតែម្នាក់គត់ដែលបានលៈបង់ និងធ្វើពលីកម្មគ្រប់បែប យ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រជាធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា
ចក្រកម្ពុជា។

សមាជិកសមាជិកាគណៈបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៥ បានឲ្យដឹងថា៖ក្រោយពីឯ.ឧឃួង ស្រេង បានចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើឲ្យភូមិសាស្ត្រខណ្ឌទាំងមូលមានការអភិវឌ្ឍន៏ប្រែមុខមាត់ថ្មីយ៉ាងលឿន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់កើតមានខ្វាត់ខ្វែង សំណង់បុរី សំណង់លំនៅដ្ឋាន អគារសាធារណៈនានា បានកើតឡើងយ៉ាងព្រោងព្រាតនឹកស្មានមិនដល់ ធ្វើអោយតំបន់ព្រែកព្នៅដែលពីមុនហាក់នៅឆ្ងាយពីទីក្រុង តែព្រែកព្នៅ ពេលនេះពោរពេញទៅដោយការអភិវឌ្ឍន៍ប្រកបដោយមោទនៈភាព៕

អត្ថបទដែលជាប់ទាក់ទង