នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី១គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅកម្ពុជា
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាហ្វឹកហ្វឺនកងទ័ពជេីងទឹកសហព័ន្ធរុស្ស៉ីប្រចាំតំបន់ Baltic ១គ្រឿង មានឈ្មោះ PEREKOP បានចូលសំចតកំពង់ផែស្វ័យតក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចរយៈ ពេល ៤ថ្ងៃ (គិតពីថ្ងៃទី៤ ដល់ ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ ២០១៩) ។
នាវា PEREKOP មានបណ្តោយ ១៣៨ម៉ែត្រ
-ទទឹង ១៧.២ម៉ែត្រ
-ជម្រៅទឹក ៥.៥៣ម៉ែត្រ –
ទំងន់ផ្ទុក ៧,២៧០តោន
– មាននាវិកចំនួន ៣៩៩នាក់ ដឹកនាំដោយលោកវរនាវីឯក CHEROKOV Vladimirមេបញ្ជាការនាវា ។
ក្នុងការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី អុិន សុខេមរា នាយរងសេនាធិការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងនាយនាវី នាយនាវីរង និងពលនាវីជាច្រើនរូបទៀត ៕