ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដើរលេងកម្សាន្តនៅមុខព្រះបរមរាជវាំងមាត់ទន្លេ

91

នៅរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩នេះមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករដើម្បីទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំងដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែ។

នៅល្ងាចនេះតាមបណ្តោយសួនច្បារមាត់ទន្លេគិតចាប់ពីមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងភ្នំពេញអរិយក្សត្រនិងព្រះបរមរាជវាំងក៏ដូចជាសួនច្បារនានាក្នុងមូលដ្ឋានខណ្ឌដូនពេញឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករបានចូលរួមទស្សនានិងលេងកម្សាន្តយ៉ាងសប្បាយរីករាយនិងទឹកមុខស្រស់ញញឹមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះនិងចូលរួមថែរក្សាអនាម័យបរិស្ថានដោយរក្សានិងទុកដាក់សំរាមនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវជៀសវាងកាចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យបាត់បង់សោភ័ណភាពនៅក្នុងទីក្រុង៕

អត្ថបទដែលជាប់ទាក់ទង