ទិដ្ឋភាពពេលរាត្រីទី២នៃព្រះរាជពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែ
នៅរាត្រីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩នេះមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករដើម្បីទស្សនាទិដ្ឋភាពថ្ងៃអុំទូកទី២ដែលមានបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញមកពីគ្រប់ទិសទីបានដើរកំសាន្តក្នុងទីក្រុងភ្នំពេញជាពិសេសមុខព្រះបរមរាជវាំងនិងកន្លែងកម្សាន្តសំខាន់ៗជាច្រើនទៀតក្នុងបរិយាកាសរីករាយក្រៃលែង។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះហើយនៅរាត្រីថ្ងៃទី២នេះគឺមានអុចកាំជ្រួច បណ្ដែតប្រទីប ការតាំងពិពណ៌ ការប្រគុំតន្ត្រី ជាពិសេសនៅរាត្រីនេះគឺមានព្រះរាជពិធីអកអំបុកនិងសំពះព្រះខែផងដែរ។
សូមបងប្អូនប្រជាពរដ្ឋអញ្ជើញមកកំសាន្តនៅរាត្រីទី២នឹងបន្តនៅថ្ងៃស្អែក១ថ្ងៃទៀត៕
