ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសំពះព្រះខែនិងអកអំបុក
ភ្នំពេញ៖នាវេលាយប់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសំពះព្រះខែនិងអកអំបុកនាព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំងដោយមានការយាងអមដង្ហែដោយព្រះរាជវង្សានុវង្សនាមុឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង។
