ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ អញ្ជើញ​ចុះ​ពិនិត្យ​សភាពការណ៍​សន្តិសុខ​ ថ្ងៃ​ទី​៣​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

53

 

​ភ្នំពេញ​ ៖​ នា​រសៀល​ថ្ងៃ​ទី​១២​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​នេះ​ ដែល​ជា​ថ្ងៃ​ទី​៣​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ អញ្ជើញ​ចុះ​ពិនិត្យ​សភាពការណ៍​សន្តិសុខ​ សណ្តាប់ធ្នាប់​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នៅ​ទីបញ្ជាការ​នៃ​អនុ​គណៈកម្មការ​ការពារ​រក្សា​សនិ្ត​សុខ​ របៀបរៀបរយ​សណ្តាប់ធ្នាប់​សង្គម​ ចរាចរណ៍​ សង្គ្រោះ​ទូក​លិច​ និង​អ្នកជម្ងឺ​ ។​

​នា​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ឆ្នាំ​ ២០១៩​នេះ​ អនុ​គណៈកម្មការ​ការពារ​រក្សា​សនិ្ត​សុខ​ របៀបរៀបរយ​សណ្តាប់ធ្នាប់​សង្គម​ ចរាចរណ៍​ សង្គ្រោះ​ទូក​លិច​ និង​អ្នកជម្ងឺ​ បាន​រៀបចំ​តម្លើង​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ចំណុច​បិទ​-​បើក​ច្រកចេញ​-​ចូល​ តាម​ដងផ្លូវ​ និង​តាម​គោល​ ដៅ​សំខាន់ៗ​ ក្នុង​តំបន់​ប្រារព្ធ​ពិធី​ ក្នុង​នោះ​សាលា​រាជធានី​ភ្នំពេញ​បាន​តម្លើង​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​ត្រួតពិនិត្យ​សកម្មភាព​នានា​ក្នុង​តំបន់​សំខាន់ៗ​ ។​ ដោយឡែក​ខាង​ជំនាញ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក៏​បាន​តម្លើង​កាមេរ៉ា​ចល័ត​ និង​ អ​ចល័ត​ ដើម្បី​ចាប់​តាមដាន​មុខសញ្ញា​ មាននៅ​ក្នុង​ទិន្នន័យ​គ្រប់គ្រង​របស់​នគរបាល​ជាតិ​ ជា​ពិសេស​មុខសញ្ញា​ក្នុង​បញ្ជីខ្មៅ​ ដែល​ឆ្លៀតឱកាស​ចូល​មក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ ក្នុង​តំបន់​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​៕

អត្ថបទដែលជាប់ទាក់ទង