សុនខញីឈ្មោះConan ដេញតាមសម្លាប់មេភេរវករនៃក្រុមISIS ឈ្មោៈAbu Bakr al-Baghdadi
ភ្នំពេញ៖ សុនខញីឈ្មោះConan ជាសុនខកងទ័ពអាមេរិក ដែលបានដេញតាមសម្លាប់មេភេរវករនៃក្រុមISIS ឈ្មោៈAbu Bakr al-Baghdadi រហូតបន្ទុះគ្រាប់បែកអត្តឃាត។
នៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦វិច្ឆិកានេះ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា សុនខញីឈ្មោះConan ជាសុនខកងទ័ពអាមេរិក ដែលបានដេញតាមសម្លាប់មេភេរវករនៃក្រុមISIS ឈ្មោៈAbu Bakr al-Baghdadi រហូតបន្ទុះគ្រាប់បែកអត្តឃាតនោះ បានទទួលមេដាយពីលោក ដូណាត្រាំ ប្រធានាធិបតី អាមេរិក នៅសេតវិមាននៅថ្ងៃចន្ទ័ ទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ។
សុនខ Conan ជាប្រភេទសុនខម៉ាលីណយប៊ែលហ្សិក(Belgian Malinois) បានរងរបួសក្នុងបេសកកម្មនោះ។ មានសារព័ត៌មានអន្តរជាតិជាច្រេីនបានចុះផ្សាយពីការបំពាក់មេដាយនេះ និងបកស្រាយពីផលប្រយោជន៍យ៉ាងសំខាន់ក្នុងការបំពាក់សុនខបម្រើក្នុងវិស័យសន្តិសុខជាតិ ដោយរួមទាំងជាកម្លាំងកងទ័ព ឬឬកងកម្លាំងនគរបាលប្រកបដោយអានុភាព៕