កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ចេញល្បាតបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងបានចំនួន០៣នាក់
កំពង់ស្ពឺ៖យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ បានចេញល្បាត លុះដល់ចំណុចខាងក្រោយសាលាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិសាស្ត្រភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន០៣នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។ ក្រោយពីឃាត់សាកសួរ ទី១-ឈ្មោះ ងួម មុន្នីវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ខោអាវ ទីលំនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ , ទី២-ឈ្មោះ ឆាង ប៊ុនរ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ ទីលំនៅភូមិបឹងជប៉ុន សង្កាត់ចំការមន ខ័ណ្ឌចំការមន រាជធានីភ្នំពេញ , ទី៣-ឈ្មោះ ឆោម សុីណឺត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរពិតប្រាកដ ទីលំនៅ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយពីបានឆែកឆេររួចកម្លាំងរកឃើញសំភារៈនិងវត្ថុតាងរួមមាន៖ថ្នាំញៀន(ម៉ាទឹកកក) ០២កញ្ចប់,ម៉ូតូ ០១គ្រឿង,ម៉ាកSuzuki ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1-BI.9126 និងទូរស័ព្ទដៃ ២គ្រឿង NOKIA១គ្រឿង,OPPO១គ្រឿង,កាបូបលុយ ០១ ។
បច្ចុប្បន្ន សម្ភារៈនិង វត្ថុតាងបានបញ្ចូនទៅ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។