ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្តខុសបច្ចេកទេសមួយកន្លែង ដកហូតវត្ថុតាងរថយន្តសេរីទំនើប៣គ្រឿង

113

កណ្តាល៖ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា កងកម្លាំងនគរបាល បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្ត ខុសបច្ចេកទេសមួយកន្លែង ដកហូតវត្ថុ​តាងរថយន្តសេរីទំនើប៣គ្រឿង​។

លោកស្នងការ បានបន្ថែមទៀតថា ដោយមានការចូលរួមសម្របសម្រួលនីតិវិធី​រ​បស់លោក ឯក ស៊ុនរស្មីជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ចខេត្ត​កណ្ដាល បានសហការជាមួយ កម្លាំងសាខាគយនិងរដ្ឋាករខេ​ត្ដក​ណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំ​ពូ​ល ប៉ុស្តិ៍នគរបាលរដ្ឋបាល ​និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នាថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៧៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេ​លាម៉ោង១០និង៤០នាទី បានចុះមកដល់ទីតាំង កែច្នៃ តម្លើងរថ​យន្តគ្មានពន្ធ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិព្រែ​កជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

លោកបានបញ្ជាក់ថា វត្ថុតាងដកហូតរួមមាន : ១_រថយន្តទេសចរណ៍ម៉ាកToyotacamry Hybrid ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ២០០៧ (រថយន្តកាត់ត)។ ២-រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូតឆ្វេង ស៊េរីឆ្នាំ ២០០៤(រថយន្តកាត់ត)។ ៣-រថយន្តទេសចរណ៍ម៉ាក lexus NX200t ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ 2017 (មិនមានឯកសារ)។ ចំពោះវត្ថុតាងរថយន្តទាំង៣គ្រឿងខាងលើ លោកព្រះរាជអាជ្ញារងបានសម្រេច​ ឲ្យយកទៅរក្សាទុក នៅស្នាក់កា​រ សាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដើម្បីអនុវត្តតាមនី​តិវិធី ចំណែកទីតាំងខាងលើបិទសៀល ជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង