ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន​សរសើរ​កម្ពុជា ​មានឆន្ទៈ ក្នុង​ការ​បោសសម្អាត​គ្រាប់​មីន​ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ

158

អូស្លូ ប្រទេសណ័រវេស្ស៖ អនុ​រដ្ឋ​មន្ត្រីក្រ​សួងការ​បរទេ​សជប៉ុន​ លោក​ជំទាវ ​OMI Asako បាន​សរសើរ​កម្ពុជា​ដែល​មាន​ឆន្ទៈពិត​ប្រាក​ដក្នុង​ការបោសស​ម្អាត​គ្រាប់មីន ​និង​យុទ្ធភ័​ណ្ឌមិន​ទាន់​ផ្ទុះ។

ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបើកសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ លោកទេសរដ្ឋមន្ត្រី លី ធុជ បានជួបពិភាក្សាការងារជាមួយលោកជំទាវ OMI Asako, អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសជប៉ុន ។

លោកទេសរដ្ឋមន្ត្រី បានសំដែងនូវការអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់នូវការយកចិត្តទុកដាក់និងផ្តល់នូវជំនួយជាបន្តបន្ទាប់លើវិស័យបោសសម្អាតមីននៅកម្ពុជា ជាពិសេសការផ្តល់កិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។

លោកទេសរដ្ឋមន្ត្រី បានស្នើសុំរដ្ឋាភិបាលជប៉ុនបន្តជួយវិស័យបោសសម្អាតមីននៅកម្ពុជា ដើម្បីកម្ពុជាមានលទ្ធភាពសម្រេចបាននូវគោលដៅ កម្ពុជាអស់ការគម្រាមដោយសារមីននៅឆ្នាំ២០២៥។

លោកស្រី សំដែងនូវការកោតសរសើររដ្ឋាភិបាលកម្ពុជាដែលមានឆន្ទះពិតប្រាកដក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានទទួលយកសំណើរបស់កម្ពុជាដាក់បញ្ចូលទៅក្នុងរបៀបវារៈ សម្រាប់ជជែកពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុននៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង