ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សក្រីក្រចំនួន៩រូប បានទទួលអាហារូបករណ៍ ជួសជុលរថយន្ដ

101


ភ្នំពេញ៖សិស្សក្រីក្រចំនួន៩រូប ដែលមកពីបណ្ដាខេត្តផ្សេងៗគ្នាចំនួន៧ បានទទួលអាហារូបករណ៍ រៀនជួសជុល
រថយន្ដនៅសាលាបច្ចកទេសជួសជុលរថយន្ដJVC ក្រោមការទំនុកបម្រុងទាំងស្រុង ពីក្រុមហ៊ុនតូយ៉ូតា ។
ពិធីប្រគល់អាហារូបករណ៍នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧វិច្ឆិកា ជាមួយគ្នានឹងការការបញ្ចប់ជំនាញអាហារូប
ករណ៍ជំនាន់ទី៦ ចំនួន១១រូបទៀតផង ។ សូមបញ្ជាក់ថា សិស្សក្រីក្រទាំង៩រូបនោះ មានមកពីខេត្តស្ទឹងត្រែង កំពត តាកែវ ខេត្ត
កណ្ដាល កំពង់ឆ្នាំង រាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ។
ក្នុងឱកាសនៃការសិក្សានោះ សិស្សក្រីក្រទាំងអស់ បានទទួលការធានារ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នោះ និង ប្រាក់
ឩបត្ថម្ភប្រចាំខែ ។ បន្ទាប់បញ្ចប់ការសិក្សាពួកគេ បានទទួលការងារធ្វើហើយអ្នកខ្លះ បានចេញទៅបំពេញការងារនៅប្រទេស
ជប៉ុនទៀតផង ។
គិតមកដល់ឆ្នាំសិក្សា២០១៨-២០១៩នេះ តូយ៉ូតាបានផ្ដល់អាហារូបករណ៍ ដល់សិស្សក្រីក្រចំនួន៧៩នាក់ហើយ ។
អាហារូបករណ៍ជំនាន់ទី១ មាន១៦រូប ចំនួនទី២ មានចំនួន១០រូប ជំនាន់ទី៣ មានចំនួន១០រូប ជំនាន់ទី៤ មានចំនួន១០រូប ជំ
នាន់ទី៥ មានចំនួន៩រូប ជំនាន់ទី៦ មានចំនួន១១រូប ជំនាន់ទី៧ មានចំនួន១៣រូប និងជំនាន់ទី៨នេះ មានចំនួន៩រូប ៕

អត្ថបទដែលជាប់ទាក់ទង