ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាខេត្ត​កំព​ង់​​ស្ពឺ​ កំពុងដំ​ណើរកា​រសា​ងសង់ស្ពានអាកាស​​ថ្មើរជើង​ ឆ្លងកាត់​ផ្លូវជាតិ​​លេខ​ ៤ ​

73

កំពង់ស្ពឺ៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅថ្ងៃទី២៧ខែវិច្ឆិកានេះ បានចេញសេចក្ដី​ជូនដំណឹងដោយ​ជម្រាប​ជូនសាធារណជន​ បងប្អូន​ប្រ​ជាព​ល​រដ្ឋ​ដែល​ធ្វើ​​​ដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​ មេ​​ត្តា​ជ្រា​បថា កំណាត់​ផ្លូវ​ជាតិ​លេខ​ ៤​ ចន្លោះបង្គោល​​គី​​ឡូម៉ែត្រ​​​លេខ​ ៤៧-៤៨​ ត្រង់​ចំណុច​ផ្សារកំពង់​ស្ពឺ​​ បច្ចុប្បន្ន​សាលាខេត្ត​កំព​ង់​​ស្ពឺ​ បានកំពុងដំ​ណើរកា​រសា​ងសង់ស្ពានអាកាស​​ថ្មើរជើង​ ឆ្លងកាត់​ផ្លូវជាតិ​​លេខ​ ៤​ គិតមកដល់ពេលនេះ(២៧វិច្ឆិកា) បា​នប្រមាណ​ ៥០ភា​គរយ​ហើយ។ ​

ខណៈវេលា​​ថៃ្ង​ព្រហស្បតិ៍​ ទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​២​០១៩​ ​នេះ​ ចាប់​ពី​ វេលាម៉ោង​ ១០:៣០នាទី​ព្រឹក​ រហូត​ដល់​វេលា​ម៉ោ​ង​ ១៥:០០​ នាទី​រសៀល​ ក្រុមហ៊ុន​​សំណ​ង់​និងធ្វើ​ការត​ភ្ជាប់រវាងបង្គោល​នៃស្ពានទាំងសង​ខា​ង​ដើម្បីដាក់តំណនៃមុខស្ពា​​​ន​ អាស្រ័យ​ហេតុ​ស្ន​ង​ការដ្ឋា​ន​នគរបាល​ខេត្ត​កំព​ង់​​ស្ពឺ​ សូមគោរពជម្រាបជាដំណឹងដល់បងប្អូន​ប្រជាពលរដ្ឋ​​​ដែល​​មានបំណង​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់​ស្ពឺ​​ សូមមេត្ដា​យោគយល់​និងជ្រាប​​ ជា​​ពិ​សេស​គឺ​នគរបាល​ចរាចរណ៍​បានកំណត់ផ្លូវ​វា​ង​ នៅចំណុច​ភ្លើង​ស្តុប​ចំនួន​​ពីរកន្លែងនៅលើកំ​ណា​ត់ផ្លូវជាតិលេខ​ ៤​ ៖​ ពីទិសខាងកើត​ ឆ្ពោះទៅទិសខាងលិច​ ចំណុច​ ភ្លើង​ស្តុប​ មុខមន្ទីរសាធា​រណការខេត្ដកំពង់ស្ពឺ​ មានផ្លូវវាងបត់ឆ្វេងដៃ​ឡើងទៅកាត់មុខពន្ធនាគារខេត្ដ​ ហួសទៅវិមានឯករា​ជ្យ​ ឆ្ពោះ​ទៅស្ពានថ្មី​ ចំ​ណុចភ្លើងស្ដុបផ្លូវបំបែកច្បារ​ម​ន​ ចន្លោះ​គីឡូ​ម៉ែ​ត្រ​លេខ​ ៤៨-៤៩​ ឡើង​ផ្លូវជាតិ​លេខ​៤​ តែម្ដង​។​ ពីទិសខាងលិច​ ឆ្ពោះ​ទៅ​ទិសខាងកើត​ បត់ស្ដាំ​ដៃ​ ត្រង់​ចំណុច​ភ្លើង​ស្តុប​ច្បារមន​ គីឡូម៉ែត្រ​លេ​ខ​ ៤៨-៤៩​ តាមស្ពានថ្មីសំដៅមកវិមានឯករាជ្យ​ ប​ត់ស្ដាំ​តាមផ្លូវ​បេតុង​មុខពន្ធនាគារខេត្តរួច​បត់​ឆ្វេង​ដៃ​ឡើងមកតាមស្ពានថ្មី​ ឆ្ពោះ​ទៅកាន់​ផ្លូវជា​តិ​លេខ​៤​ តែម្ដង​។

ទន្ទឹម​នឹង​នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគ​យល់​ និងចូលរួមសហការ​ជាមួយ​សមត្ថកិច្ច​នគរបា​ល​ចរាចរណ៍​ដែលស្ថិតនៅបញ្ជាចរាចរណ៍ជូន​ បងប្អូន​សម្រួល​ការ​ធ្វើ​ដំណើ​រ​ឆ្លងកាត់​ ដោយមាន​សុវត្ថិភាព​ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង