វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញបាននឹងកំពុងធ្វើឡើង នៅខណ្ឌព្រែកព្នៅ
ភ្នំពេញា៖វេការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញខណៈនេះបាននឹងកំពុងធ្វើឡើងនៅបរិវេនវត្តគ្រួសនៅសង្កាត់សំរោងខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី២៨វិច្ឆិកា២០១៩នេះដើម្បីស្តាប់នូវអ្វីដែលប្រជាពលរដ្ឋចង់បានក្នុងកាកែលម្អរក្នុងសហគមន៍របស់ពួកគាត់អោយកាន់តែល្អប្រសើរលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់បញ្ហាបរិស្ថាននិងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
វេទិកាសាធារណៈនេះបានធ្វើឡើងក្រោមអធិបតីភាពលោកប៉ាសុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកមាន ចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញនិងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថាវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុចដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋក្នុងនោះរួមមានបញ្ហាសន្តិសុខសណ្តាប់ធ្នាប់បញ្ហាបរិស្ថាននិងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
លោកប៉ាសុជាតិវង្សបានមានប្រសាសន៍លើកឡើងថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាពេលនេះគឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងអនុក្រឹត្យលេខ២១៥អនក្រ.បកចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០០៩របស់រាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំនីមួយៗនិងក្រុមប្រឹក្សាខណ្ឌត្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងអំឡុងខែមិថុនារៀងរាល់ឆ្នាំ។
លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អនិងជាឧបករណ៍មួយសម្រាប់លើកកំពស់គណនេយ្យភាពតម្លាភាពក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីធានាថារាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយនិងឆ្លើយតប។គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ម្យ៉ាងទៀតក្រុមប្រឹក្សារាជធានីភ្នំពេញមានគោលបំណងជំរុញនូវប្បធម៌នៃការពិភាក្សានិងលើកកំពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។
លោកបន្តថារាល់សំណើសំណូមពរដែលបងប្អូនបានដាក់ជូនក្រុមរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨កន្លងមកគឺក្រុមប្រឹក្សាបានចាត់ឲ្យគណៈអភិបាលធ្វើការដោះស្រាយជាបន្តបន្ទាប់និងសំណូមពរមួយចំនួនដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍរបស់រាជធានីខណ្ឌនោះក្រុមប្រឹក្សារាជធានីបានចាត់ឲ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធដាក់បញ្ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីខណ្ឌសង្កាត់ហើយនឹងបានធ្វើការដោះស្រាយជូនជាបន្តបន្ទាប់តាមគម្រោងទាំងនោះ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះគឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលរាជធានីជាមួយរដ្ឋបាលខណ្ឌរដ្ឋបាលសង្កាត់ប្រជាពលរដ្ឋតំណាងសង្គមស៊ីវិលនិងវិស័យឯកជនក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នាដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីប្រកបដោយចីរភាពតម្លាភាពនិងប្រសិទ្ធភាព៕