ឃាត់ខ្លួនជនសង្ស័យ០២នាក់ ឆក់ទូរស័ព្ទ



ភ្នំពេញ៖ មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ថ្ងៃទី២៨-១១-២០១៩ ម៉ោង១០និង៤០នាទី។
ជនរងគ្រោះឈ្មោះជូ ចាន់រ៉ា ភេទស្រី អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅ ផ្ទះជួល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ឃាត់ខ្លួនជនសង្ស័យ០២នាក់ ៖
១-ឈ្មោះថោង សុថារ័ត្ន ភេទប្រុស អាយុ២១ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
២-ឈ្មោះជេត គង់ជីវ័ន្ត ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅ ភូមិ ចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ហេតុការណ៍ ៖ មុនពេលកើតហេតុជនរង គ្រោះជិះម៉ូតូផាសអាប់ទៅមន្ទីរពេទ្យករុណា នៅសង្កាត់ព្រែកថ្មី ពេលមកដល់ចំណុចកើតហេតុ ក៏លើកទូរស័ព្ទដៃម៉ាកOppo A-៧ (លេខសុីម០៩៧ ២៥២៧៤៣៨,០៧០ ៧៦៧៦២៤៩០) និយាយជាមួយម្តាយ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះថោង សុថារ័ត្ន និងឈ្មោះជេត គង់ជីវ័ន្ត ជិះម៉ូតូម៉ាកHonda Beat ពណ៌ផ្កាឈូកលាយស ស្លាកលេខ ភ្នំពេញ១HT-៩៨០៩ មកអែបឆ្វេង រួចជនសង្ស័យឈ្មោះជេត គង់ជីវ័ន្ត អង្គុយក្រោយ ឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច ជិះគេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏មានសមត្ថកិច្ចយើងល្បាតឃើញដេញតាមជនសង្ស័យមកដល់ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះថោង សុថារ័ត្ន ប្រើប្រាស់គ្រឿងញៀន៕