បុគ្គលិកផ្ទុះការតវ៉ា ពេលកាស៊ីណូ វួយនីសឺ បិទ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបុគ្គលិកមួយចំនួនបម្រើការនៅកាស៊ីណូ ឈ្មោះ វួយនីសឺ ហៅកាត់ ឌីវី (DV) មានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រង់ចំណុចម្តុំឆ្នេរកន្ទុយនាគ បានរាយការណ៍មកថា បុគ្គលិកជាច្រើននាក់ ដែលបម្រើការងារនៅក្នុងកាស៊ីណូខាងលើនេះ បានប្រមូលផ្តុំគ្នាតវ៉ា និងស្នើរកកិច្ចអន្តរាគមន៍ពីមន្ត្រីមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ឲ្យជួយរកដំណោះស្រាយដល់ពួកគេ។
ក្រុមបុគ្គលិកកាស៊ីណូ វួយនីសឺ ហៅកាត់ DV បានឲ្យដឹងថា មូលហេតុ ដែលពួកគាត់ប្រមូលផ្តុំគ្នាតវ៉ានេះ ដោយសារតែថៅកែកាស៊ីណូមួយនេះ វានបិទផ្អាកសកម្មភាព របស់ក្រុមហ៊ុន ដោយមិនបានជូនដំណឹងដល់បុគ្គលិក និងមិនទាន់បានដំណោះស្រាយប្រាក់បៀវត្សរ៍ជូនបុគ្គលិកនៅឡើយទេ៕

