ញ្ចៀសចរជាបណ្តោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធី អភិសេករូបសំណាកនាងគង្ហីង

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹង ការបញ្ចៀសចរជាបណ្តោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធីអភិសេករូបសំណាកនាងគង្ហីង។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥:០០នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹង
ប្រារព្ធពិធីអភិសេករូបសំណាកព្រះនាងគង្ហីង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់
និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀស
ចរាចរនៅតាមផ្លូវក្នុងតំបន់ជុំវិញបរិវេណ ទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់ពិធីត្រូវបាន
បញ្ចប់។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ មេត្តាជ្រាប និងបញ្ចៀសការ
ធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើ តាមកាលបរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធ
ហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន
ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
