ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកបរឈ្មោះ ចំណាន សំណាង ត្រូវបានកម្លាំងនគរបាលបញ្ជូនដល់ក្នុងពន្ធនាគារខេត្តកណ្តាល

93

កណ្តាល៖ លោកអ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល នៅព្រលប់ថ្ងៃទី២៩វិច្ឆិកានេះ បានឲ្យដឹងថា បច្ចុប្បន្នអ្នកបើកបរឈ្មោះ ចំណាន សំណាង ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនដល់ក្នុងពន្ធនាគារខេត្តកណ្តាល រួចហើយ។

លោកថា នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្ត ឈ្មោះ ចំណាន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ដែលបានបើកបររថយន្តម៉ាកTOYOTA TACOMA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2S-3669 ដែលបុកលោកអនុសេនីយ៍ឯក ទូច សៅហេង មន្ត្រីនគរបាលចរាចរណ៍ (កំពុងបញ្ជារចរាចរណ៍ការពារក្បួនថ្នាក់ដឹកនាំឆ្លងកាត់) ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ត្រូវបានលោក ហួត ហ៊ាង ចៅក្រមស៊ើបសួរ សម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ច បណ្តាលឲ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោក​ឧត្តមសេនីយ៍ទោ​​​ អ៊ា​វ​ ចំរើន​ ស្នងការ​នគ​រ​បាល​​ខេត្តក​ណ្តា​ល​ បាន​ឲ្យ​ដឹង​ថា ​អ្នកបើកបរ​រថយន្តបុក​​ម​ន្ដ្រី​នគរ​បា​ល​ច​រាចរ​ណ៍​​ម្នាក់​ ពេល​កំពុង​ឈ​រ​​ការ​ពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ព​ស់​​ នៅ​​ក្រុ​ង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ត្រូវ​បាន​បងស្រី​​នាំ​​ខ្លួ​ន​យក​​ម​ក​​ប្រគល់​ឲ្យ​សមត្ថកិច្ច​ នៅ​ស្នងការដ្ឋាន​​នគ​របាល​​ខេត្ត​កណ្ដាល​ ដើម្បី​អនុវត្ត​តាម​ផ្លូ​វ​ច្បាប់​ ​នៅ​វេលា​​ម៉ោ​ង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ ​ដើម្បី​ទ​ទួល​ទោស​​តាម​​ផ្លូវច្បាប់​ ក្រោយ​បើករថយន្ដ​​បុ​ក​​មន្ដ្រី​​ន​គរបា​ល​ម្នាក់ប​ណ្ដាល​ឲ្យ​រង​របួ​ស​។​

​លោកស្នងការ​ខេត្ត​​បន្ត​ថា​ រហូត​មក​​​ដល់​​ពេ​ល​​នេះ​ មន្ដ្រី​នគរបា​ល​​យុត្តិ​ធ​ម៌​ នៃ​ស្នងការដ្ឋាន​នគរ​បា​ល​ខេ​ត្តក​ណ្ដាល​​ ក្រោម​ការ​សម្របសម្រួល​ពី​​តំ​ណាង​​អ​យ្យការ​ កំពុង​សួរនាំ​​ជ​ន​បង្ក​ ដើម្បី​កសាង​សំណុំរឿង​ចាត់​កា​រ​​តាម​​នីតិ​វិ​ធី​។​

​លោក​ឧត្តមសេនី​យ៍​ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេ​ត្ត​ក​ណ្តាល​ បាន​បញ្ជាក់​ថា​ អ្នក​បើករថយន្ត​មា​​នឈ្មោះ​​ សំ​ណា​ន​ សំណាង​ អាយុ​៣៣​ឆ្នាំ​​ ​មាន​​ទីលំនៅ​​ស្រុ​ក​​ស្អាង​ ខេត្តកណ្តាល​។​​

លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តក​ណ្តា​ល​ បាន​ថ្លែងថា “​ជំនួសមុខ​ឲ្យ​មន្ត្រីនគ​រ​បា​ល​​ចរាច​រ​ណ៍​​ខេត្ត​កណ្តា​ល​មួ​យរូប ដែល​ត្រូវ​រថយន្តបុក​ពេល​កំពុ​ង​​បំ​ពេញកា​រងារ និង​ក្រុមគ្រួសារ ខ្ញុំ​បាទ​​ផ្ទាល់​​ក៏ដូចជា នគរបាល​ចរាចរណ៍​​ទាំ​ង​អស់ នៃ​ស្នងការដ្ឋាន​​ន​គរបា​ល​​ខេត្តកណ្តាល​ ​សូម​គោរព​អរគុណ​​​យ៉ាង​​ជ្រាល​ជ្រៅ​បំ​ផុត​​ចំពោះ​​សម្តេ​ច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​​​កម្ពុជា ដែល​បាន​ឆ្លៀតឱកាស​ដ៏​ម​មា​ញឹ​ក គោរព​អញ្ជើញ​មក​​​សាក​សួរ​​​សុខទុក្ខ ដោយផ្ទាល់​នៅ​បន្ទប់​​សំ​រាក​ព្យា​បាល​ លោក អនុសេនីយ៍ឯក ​ទូ​ច សៅ​ហេង និង​​​ក្រុម​គ្រួសារ​​នៅ​​មន្ទីរ​ពេទ្យ​​កា​ល់ម៉ែត ក្នុង​គ្រា​ដែល​​​សម្តេ​ច កំពុង​បំពេញ​កា​ត​ព្វកិ​ច្ច​​ដ៏​​កតញ្ញូ​​បំផុត គឺ​មើលថែទាំ​អ្នក​ម្តា​យ​ នៅ​មន្ទីរពេទ្យ​​កា​ល់ម៉ែ​ត​នេះ​​​ស្រាប់ “​។​

​សូម​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​​​២០​​និង​​១០​នាទី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ភ្លើងស្តុ​ប​​ស្ពា​ន​ព្រែ​ក​ហូរ​ ស្ថិត​ក្នុង​សង្កាត់​​​ព្រែ​ក​ហូរ​ ក្រុ​ង​​តា​ខ្មៅ​ ខេត្តកណ្តាល​ រថយន្ត​តា​កូ​ម៉ា​មួយ​​គ្រឿ​ង​​បើ​កបរ​ ដោយ​ជន​មិន​ស្គាល់​​​អត្ត​សញ្ញា​ណ​បា​ន​​បើ​ក​បំ​បុក​ មន្ត្រី​នគរបាល​ច​រា​ចរ​ណ៍​ខេ​ត្តកណ្តា​ល​​ម្នាក់​ កំពុង​ឈរ​បញ្ជា​​ច​រាច​រណ៍​​លើ​​ដងផ្លូវ​ បណ្តាល​ឲ្យ​រង​របួស​បា​ក់​ជើង​​​ទាំង​​សងខាង​ និង​បាក់ឆ្អឹង​ក​​​ង្កេះ​ ស្រាំ​លលា​ដ៏​ កកឈា​ម​​​​ក្នុង​​​ខួ​រក្បាល​​យ៉ាង​ធ្ង​ន់ធ្ងរ​។​ ក្រោយ​មាន​ហេតុ​កា​រណ៍​​កើ​តឡើង​ ជន​បង្ក​បាន​ព្យាយាម​​​បើក​រថយ​ន្ត​​យក​​ទៅ​​ប្លុង​ចោ​ល​​រួច​គេចខ្លួន​បាត់​។​​

​មន្ត្រី​នគរបាល​ចរាច​រ​ណ៍​​ដែល​ត្រូវ​រថយន្ត​បើក​​បុ​ក​​ពេល​​បំពេញ​ការងា​រ​​នោះ​ឈ្មោះ​ ទូច​ សៅ​ហេង​ មាន​តួនាទី​ជា​ នាយ​រង​ផ្នែក​ មា​ន​​ឋា​នន្តរ​ស័ក្តិ​​ថ្នាក់​អ​នុសេ​នី​យ៍ឯ​ក​។​

​ចំណែកឯ​រថយន្ត​​ប​ង្ក​​ម៉ាក​​តូ​យូ​តា​ តា​កូ​ម៉ា​ ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2S-3669​ បើកបរ​ដោយ​ជន​មិន​ស្គាល់​​​អត្តស​ញ្ញា​ណ​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​​ស្រា​វជ្រាវ​​។​

​លោក​ ឆេ​ង​ ​សំ​​អឿ​ន​ នាយការិយាល័យ​ចរាចរណ៍​​ជើ​ង​​គោក ​បានឲ្យ​ដឹង​ថា ​លោក​ទូក​ សៅ​ហេង​ និង​មន្ត្រី​នគរបាល​ចរា​ច​រណ៍​​៥​​រូប​​ទៀត​ ត្រូវ​បាន​ចាត់​ឲ្យ​ឈរជើង​នៅ​គោលដៅ​ស្តុ​ប​ស្ពា​ន​​ព្រែ​ក​ហូរ​ លើ​កំណាត់​​ផ្លូ​វ​ជាតិ​​លេ​ខ​២​ ដើម្បី​ សម្រួល​ចរាចរណ៍​​​នៅ​​ទី​នោះ​។​ នៅ​មុន​ពេល​កើតហេតុ​ លោ​ក​​ ​ទូច​ សៅ​ហេង​ បាន​ចេញ​ឈរ​ប​ញ្ជា​​ច​រាច​រណ៍ ​ដោយ​បាន​បញ្ជា​​​ឲ្យ​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​​​ឈប់​ មិន​ត្រឹមតែ​មិន​​​ស្តា​ប់​តាម​ការ​​ប​ញ្ជា​​អ្នកបើ​កប​រ​ដែល​មាន​ច​រិ​​ត​សាហា​វព្រៃ​ផ្សៃ​រូប​​នេះ ​បាន​ជាន់​ហ្គា​ប​ន្ថែ​ម​ល្បឿ​ន​បំ​​បុ​ក​មន្ត្រី​នគរបាល​ទាំង​​​កម្រោល​ប​ណ្តាល​​អោយ​ប៉ើង​ខ្ទា​ត​​ប្រមា​ណ​៥​​​ទៅ​៦​ម៉ែត្រ​ ធ្វើ​ឲ្យមន្ត្រី​នគរ​បាលរ​ងរ​បួស​​​យ៉ាង​ធ្ងន់​ធ្ងរ​។​ ក្រោយ​ពី​មាន​ ហេតុការណ៍​កើតឡើង​អ្នក​បើ​កប​រ​​រថយន្ត​បង្ក​បាន​បើ​ក​​គេ​ច​ពី​​ចំ​ណុច​​កើ​តហេ​តុ​ យក​រថយន្ត​​​ទៅ​​ប្លុ​ង​ចោល​ ត្រូវ​បាន​សមត្ថកិច្ច​​ហៅ​​រ​ថយន្ត​​ស្ទូ​ចៗ​យក​​ទៅ​រ​ក្សា​​ទុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​​​។​

​លោកនាយ​កា​រិយា​ល័យ​​បា​ន​ប​ញ្ជាក់​ថា​ ចំពោះ​លោក​ទូច​សៅ​ហេ​ង​​ ក្រោយ​ពី​ពិនិ​ត្យ​​ក្រុ​ម​គ្រូ​ពេទ្យ​​បាន​​ប​ញ្ជាក់​ថា​ លោក​ទទួល​រង​របួ​ស​​បាក់ជើង​ទាំង​​សងខាង​ បា​ក់ឆ្អឹង​ចង្កេះ​ និង​ស្រាំ​លលាដ៍​​ កកឈាម​ក្នុង​ខួ​រ​ក្បាល​​ទៀ​ត​ផង ​បច្ចុប្បន្ន​ កំពុង​សង្គ្រោះ​។​ ​ក្រោយ​​ពី​ទទួ​ល​​បាន​ព័ត៌មាន​មន្ត្រី​ន​គ​របា​ល ​ត្រូវ​រថយន្ត​បុ​ក​​ពេល​​​បំពេញ​ការងារ​ លោក​ឧត្តមសេនីយ៍ទោ​​ ​អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​​​ខេត្ត​ ​បញ្ជា​​ឲ្យ​

អត្ថបទដែលជាប់ទាក់ទង