ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនតៃកុងរថយន្ត ដែលបង្កគ្រោះថ្នាក់ច​រា​ចរណ៍ នៅលើភ្នំគូលែន ស្លាប់​មនុស្ស ៣នាក់

104

សៀមរាប​ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរ​បាលខេត្ដកំ​ពត​ បានឃាត់​ខ្លួន​អ្នកបើកបររថយន្តដឹកភ្ញៀវ ហើយបង្កគ្រោះ​ថ្នាក់ចរាចរណ៍ឲ្យភ្ញៀវទេសចរសញ្ជាតិ​ ចិន​ ស្លាប់​ ៣នាក់ ​និងរបួសជាច្រើននាក់​ កន្លងមក ​នៅលើផ្លូវភ្នំគូលែន ស្ថិតនៅភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ហើយរត់គេចខ្លួន​ កាល​ពី​ព្រឹកថ្ងៃ​ ២៩​ វិច្ឆិកា​ ឆ្នាំ២០១៩​ វេលា​ម៉ោង​ ០៩និង១៥នាទី​។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង​ទទួលការងារសន្តិសុខ នៃស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដែលដឹកនាំកម្លាំងសហការ ជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួនតៃកុងរថយន្ត ដែលបង្កគ្រោះថ្នាក់ច​រា​ចរណ៍នៅលើភ្នំគូលែន បានឲ្យ​ដឹងថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់​ខ្ពស់ពី​ លោក​ ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត​សៀមរាបនិងលោក​ឧត្ដមសេនីយ៍​ទោ​ ទិត្យ ណារ៉ុង ស្នងការ​នៃស្នងការដ្ឋាននគរបា​ល​ខេត្ត​សៀមរាប បានបញ្ជាកម្លាំងផែនការងារសន្តិសុខផ្ទៃក្នុង ចុះ​សហការស្រាវជ្រាវ​ជាមួយកម្លាំងស្នងការដ្ឋាន​នគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនអ្នកបើកបរថយន្តសាំយ៉ុង ដឹកភ្ញៀវទេសចរណ៍​ ជនជាតិ​ចិន ដែលបង្កគ្រោះថ្នាក់លើផ្លូវភ្នំគូលេន ក្រឡាប់រថយន្ដ​ បណ្ដាលឲ្យស្លាប់អ្នកជិះ ៣នាក់​ និងរបួសច្រើននាក់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ។ ក្រោយហេតុ​ការណ៍​ អ្នកបើកបររថយន្តបាន​រត់គេចខ្លួន​ អស់រយៈពេល​ជិត៤ខែ​ ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រងផែន​ការងារ​សន្តិសុខ​ បានដឹកនាំកម្លាំងស្រាវជ្រាវ និងសហការជា​មួយ ស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ​ តាមដីកាបង្គាប់ឲ្យនាំខ្លួន​ របស់លោក​ មុយ សុភ័ក្រ្ត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា : កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ច​រា​ច​រណ៍​មួយ កើតឡើង​នៅលើចំណុច​ខ្នងភ្នំគូលេន​ ក្នុង​នោះ​មានជនជាតិចិន​ចំនួន ១៤នាក់ ដែលជាភ្ញៀវរបស់ក្រុមហ៊ុន ឆាង យ៉ុង ទីតាំង​ស្ថិតនៅ​ភូមិមណ្ឌលមួយ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប​ ។ ក្រោយពីបានធ្វើដំណើរតាមកម្មវិធីរបស់ក្រុមហ៊ុនរួចមក ក្រុមភ្ញៀវបាន​ធ្វើដំណើរចុះពីភ្នំគូលែនត្រឡប់មកវិញ​ តាមផ្លូវថ្មី​ ភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។ លុះមកដល់កន្លែងកើតហេតុ ក៏បានជួប​ឧប្បត្តិហេតុ ក្រឡាប់ឡានចុះមក​ក្រោម​ បណ្តាលឲ្យស្លាប់ និងរបួសអ្នកដំណើរជាច្រើន​នាក់​ ។ តាមការសន្និដ្ឋាន​របស់សមត្ថកិច្ចជំនាញ គឺ​ មូលហេតុនៃគ្រោះ​ថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការធ្វេសប្រហែស របស់អ្នកបើកបររថយន្តសាំយ៉ុង ។

បច្ចុប្បន្ន​ ជនត្រូវចោទ​ត្រូវបានឃាត់​ខ្លួន ​និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បី​ចំណាត់​ការ​តាមនីតិវិធីច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង