លោកអភិបាលខណ្ឌបឹងកេងកង៖ បង្កើនការយកចិត្តទុកដាក់លើការងារអនាម័យ បរិស្ថាននិងសណ្ដាប់ធ្នាប់តាមដងផ្លូវ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងចម្រុះដែលជាមន្រ្តីក្រោមឱវាទដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ដោយចុះធ្វើអនាម័យ បរិស្ថានដើរប្រមូលសំរាម កាប់មែកឈើ ឈូសឆាយស្មៅដែលដុះនៅតាមមាត់ប្រឡាយទឹកស្អុយនាប្រឡាយតាមបណ្ដោយផ្លូវលេខ១០៥និងចុះរៀបចំធ្វើសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយល្អប្រសើរនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះការងារនេះដោយចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវនេះគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់ខណ្ឌបឹងកេងកងទាំងមូលផងដែរដោយមិនត្រូវមើលរំលងឡើយហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់កំណាត់លេខ១០៥ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងគឺពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹងមកលើការងារនេះពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះដោយកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវផងដែរ។ដូចនេះដើម្បីអោយមានអនាម័យ បរិស្ថាននិងសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចរាចរណ៍អោយកាន់តែល្អប្រសើរសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញដើម្បីបម្រើការងារតាមអង្គភាពក្រសួងមន្ទីរឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននិងរកទិញទំនិញតាមទីផ្សារនោះហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់តាមមុខផ្ទះពួកគាត់និមួយៗនោះនៅតាមដងផ្លូវលេខ១០៥នេះសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកងដើម្បីមុខមាត់កិត្តិយសខណ្ឌបឹងកេងកងដែលជាខណ្ឌទើបបង្កើតថ្មីដោយបំបែកចេញពីខណ្ឌចំការមន។ហើយការងារនេះអាជ្ញាធរខណ្ឌបឹងកេងកងនិងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃអោយដូចភ្លៀងរលឹមពិសេសនាថ្ងៃចុងសប្ដាហ៍ដូចនៅថ្ងៃនេះជាដើម។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងទៀតថាចង់បានអនាម័យ និង បរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋានភូមិសង្កាត់យើងនិមួយៗនោះហើយបងប្អូនមានសុខភាព ល្អនិងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាននិង បងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរ។
គួរបញ្ជាក់ផងដែរថាខណ្ឌបឹងកេងកងប្រែមុខមាត់ថ្មីក្រោមការដឹកនាំពីសំណាក់លោកធឹម សំអាន ជាអភិបាលខណ្ឌហើយការងារនេះទទួលបានជោគជ័យដោយមានការចូលរួមគាំទ្រពីមហាជនផងដែរ៕









