ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះអប់រំផ្សព្វផ្សាយសុវត្ថិចរាចរណ៍តាមរោងចក្រដល់កម្មករ កម្មការិនីនិងអ្នកបើកបរឡានដឹកកម្មករ កម្មការិនី

92

ភ្នំពេញ៖លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានប្រាប់អោយដឹងថាកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ជិកា ឆ្នាំ​ ២០១៩​នេះមន្ត្រីសាខាកក្រករាជធានីភ្នំពេញ និង មន្ត្រីបេឡាជាតិរបបសន្តិសុចសង្គម យុវជនកក្រកបានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនកម្មករ​ កម្មការិនី និង អ្នកបេីកបររថយន្តប្រមាណ ចំនួន២៥០នាក់ នៅរោងចក្រ TOP SUMMIT CAMENT INC . ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​ ដោយមានការឧបត្ថម្ភថវិកាពីក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(CAMBODiA AiRPORTS )។
លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានអោយដឹងទៀតថាគោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖
១-​ ផ្តល់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់កម្មករ​ កម្មការិនី​ តាមរោងចក្រក្នុងរាជធានីភ្នំពេញ​ ។
២-​ ដេីម្បីពញ្ញាក់ស្មារតីប្រុងប្រយ័ត្នប្រជាពលរដ្ឋ​ ជាពិសេសកម្មករ​ កម្មការិនី​ ពេលដែលធ្វេីដំណេីរទៅលេងឯស្រុកកំណេីតជួបជុំគ្រួសារ​ តាមបណ្តាខេត្តផ្សេងៗ​ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតពេលដែលបេីកបរ​ ឬជិះ​រថយន្ត​ ម៉ូតូ​ ត្រូវតែគិតពីសុវត្ថិភាពខ្លួនឯង​ ។
៣-​ ដេីម្បីផ្តល់ជាសារសំខាន់ៗព្រោះអាចជួយទប់ស្កាត់អត្រាស្លាប់​ និងរបួសធ្ងន់ធ្ងរ​ នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង​ សារទាំងនោះរួមមាន៖
-ការពារជីវិត​អ្នក​ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ​ ពេលកំពុងធ្វេីដំណេីរតាមម៉ូតូ​ ឬកង់!
-ការពារជីវិត​អ្នក​ និងអ្នកដ៏ទៃ​ ពិសារគ្រឿងស្រវឹង​ កុំបេីកបរ!
-ការពារជីវិត​អ្នក​ និងអ្នកដ៏ទៃ​ កុំបេីកបរហួសល្បឿនដែលច្បាប់បានកំណត់!
ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់ឈតតោងរឹងមាំហើយមានថាសុខភាពល្អហាមផ្ទុកមនុស្សលើសពីចំនួនកៅអីអង្គុយហាមផ្ទុកមនុស្សនៅលើដំបូលកាប៊ីនឬដំបូលរថយន្តហាមតោងពីមុខពីក្រោយឬពីចំហៀងរថយន្តហាមផ្ទុកមនុស្សនៅលើរម៉កឬសឺមីរ៉ឺម៉កហាមស៊ុបវត្ថុដែលមានក្លិនអាក្រក់ឬមានជាតិពុលក្នុងរថយន្តដឹកមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង