ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គាស់តូបលក់ដូរអីវ៉ាន់ យកទូរស័ព្ទអស់ជាង៨០គ្រឿង នៅស្រុកសង្កែ​

86

 

បាត់ដំបង៖ នគរបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការបំបែកសំបុក្រចោ ​លួចទ្រព្យសម្បត្តិ គាស់តូបលក់ដូរអីវ៉ាន់ យកទូរស័ព្ទជាង៨០គញរឿង នៅស្រុកសង្កែ​ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ។​

នគរបាលខេត្តបាត់ដំបងបំបែកសំបុក្រចោរ​លួចទ្រព្យសម្បត្តិនៅស្រុកសង្កែ​ ខេត្តបាត់ដំបង​៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបាត់​ដំ​បង​ លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណ​នី​ ស្នងការរងផែនការងារព្រហ្មទណ្ឌ​ នៃស្នងការដ្ឋានបានដឹកនាំកម្លាំងនគរ​បាលក្នុងផែនជំនាញមួយនេះ​ រួម​គ្នាជាមួយកម្លាំងនគរ​បាល នៃអធិ​ការ​ដ្ឋាន​នគរបាលស្រុកសង្កែ ធ្វើការ​ស្រាវ​ជ្រាវ​ស៊ើបអង្កេតរហូតឈានដល់ ការឃាត់​ខ្លួនជនសង័្សយ​ចំនួន​០១នាក់ឈ្មោះ​ វ៉នឡាវ៉ាន់ណាលិះ​ ភេទប្រុស​ អាយុ២២ឆ្នាំ​រស់នៅភូមិ​ អន្លង់វិល​​ ឃុំ​ អន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ព្រម​ទាំងដកហូតវត្ថុតាងពាក់ព័ន្ធករណីចោរកម្មមួយ​ចំនួន នាថ្ងៃទី​ ៧​ ខែ​ មករា ​ឆ្នាំ២០២០ ។

សូមបញ្ជាក់ជូនថា ពីថ្ងៃទី៦​ ខែ​ មករា​ ឆ្នាំ២០២០ ចំណុក្រុម១២ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់​ដំ​បង ក្នុងវេលាចន្លោះពីម៉ោង​០២​និង​០០នាទី ទៅដល់ម៉ោង០៣​និង០០​នាទី ​រំលងអធ្រាត្រ ​មានជន​សង័្ស​យមិន​ស្គាល់អត្តសញ្ញាណ​ នឹង មិនដឹងចំនួន បានយកកន្ត្រៃកាត់និងគាស់ទម្លុះជញ្ជាំងសង្ក័សី តូបលក់ដូររបស់ឈ្មោះ ភួយ លាងអេង ភេទប្រុស អាយុ៦០​ឆ្នាំ មានទីលំនៅចំ​ណុចកើតហេតុខាងលើ និងលួចយក​ទូរស័ព្ទអស់ជាច្រើនគ្រឿង។

ក្នុងពេលនេះសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវ តាមចាប់ខ្លួនបក្ខពួកជាជន​ដៃដល់ និងស្វែងរក​សម្ភារ:ជាភស្តុតា​ងបន្ថែមទៀត ដើម្បីយកមក​ប្រ​គល់ជូនជនរងគ្រោះវិញ​ ជនសង័្សយខាលើនេះ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង