ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មនឹងការខ្លាំងពេក ម៉ោង១២យប់ហើយ សន្តិសុខខណ្ឌដូនពេញ មកដេញអ្នកលក់ដូរតាមរទេះមុខផ្សាររាត្រី​ ទាំងខ្លួ​នស្រ​វឹង​ស្រាជោ​កជាំ​ និងបានទាក់សំដីគ្នាជាមួយអ្នកលក់ដូរ​

92

 

ភ្នំពេញ៖​ ប្រជាពលរដ្ឋមួយដែលបានឃើញហេតុការណ៍ បាននិយាយសរសើរចំពោះសន្តិសុខខណ្ឌដូនពេញ ដែលសកម្មនឹងការងារ បើទោះបីជាម៉ោង១២យប់ទៅហើយ នៅតែមកឆ្លៀតរៀបចំសណ្តាប់ធ្នាប់ទៀត។ ប៉ុន្តែករណីនេះ បានទទួលត្រឡប់មកវិញ នូវការរិះគ​ន់យ៉ាងចាស់ដៃ ពីអ្នកលក់ដូរ ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ២​នា​ក់​ ដែល​ស​កម្មកា​រ​ងា​រជ្រុ​លពេក​ យកមុខយកមាត់ បានចុះម​កធ្វើការដេញអ្នកលក់ដូរមីឆា​ ទឹ​កសុទ្ធ តាមរទេះមុខផ្សាររាត្រី​ ទាំងខ្លួនស្រវឹងស្រាជោកជាំ និយាយស្តាប់គ្នាមិនបាន​ និងបានទាក់សំដីគ្នារវាងអ្នកលក់ដូរ​ ជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូន​ពេញ​ ។

ហេតុការណ៍ភ្ញាក់្អផ្អើលនេះ​ បានកើតឡើងកាលវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០​ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ​ ត្រង់ចំណុចមុខផ្សាររាត្រី​ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋ បានបន្ថែមទៀតថា​ ស្ទើរាល់ថ្ងៃ គេស្កេតឃើញបុគ្គល២នាក់ខាងលើ ឲ្យតែស្រវឹង គេតែងតែមកដល់មុខផ្សាររាត្រី និងធ្វើការដេញអ្នកលក់ដូរតាមរទេះលើផ្លូវ និងលើការ៉ូឡា (លើសួន) ជាដើម​ តែការដេញនេះ ហាក់ដូចជានិយមបក្ខពួកពេក​ ដោយដេញរទេះខ្លះ​ រទេះខ្លះទៀតគ្នាគេគេមិនដេញឡើយ​ ។

ជាក់ស្ដែងនៅយប់ថ្ងៃទី៧​ វេលាម៉ោងជិត១២ទៅហើយ​ ឃើញបុគ្គល២នាក់ខាងលើមកដេញពួកគាត់ទៀត​ ដោយក្នុងស្ថានភាពស្រវឹង និឈ្លោះប្រកែកគ្នាផ្អើលទាំងកណ្ដាលអធ្រាត្រ​ មិនដឹងថាការងាររដ្ឋបាល ពួកគាត់ធ្វើពីម៉ោងណា ដល់ម៉ោងណា ឲ្យច្បាស់លាស់នោះទេ​ ចំណែកអ្នកលក់ដូរនៅមុខផ្សាររាត្រី​ បានសូមសំណូមពរថា​ តើឲ្យពួកគាត់ចូលលក់ដូរនៅម៉ោងណា ហើបើដេញត្រូវដេញទាំងអស់គ្នា​ មិនត្រូវនិយមបក្ខពួកឡើយ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ​ បានចុះមកដល់ទីតាំងកើតហេតុ​ បានឲ្យភាគីទាំងចរចាគ្នា និងសម្របសម្រួលគ្នា​ ដើម្បីបញ្ចប់វិវាទរវាងអ្នកលក់ និងកម្លាំងសន្តិសុខខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង